យានយន្ដ៖ ក្រុមហ៊ុន Suzuki កន្លងមកយើងធ្លាប់បានដឹងខ្លះហើយពី គុណភាព និង ប្រជាប្រិយភាព ដែលមានការកោតសរសើជាខ្លាំង គ្រប់ស្រទាប់ អ្នកប្រើប្រាស់ ។ រហូតមកដល់ពេលនេះ ការសម្រេចបាននូវលទ្ធិផល សុទ្ធសឹងតែមានការពេញនិយម ខ្លាំងជាពិសេស ប្រភេទ ស៊េរីម៉ូតូដែលមិនប្រើ លេខតែម្ដង។ ដោយយល់ឃើញពី តម្រូវការអ្នកប្រើប្រាស់កាន់តែពេញនិយម ក្រុមហ៊ុន បានរចនាម៉ូតថ្មីមួយប្រភេទទៀត ដែល ត្រៀមខ្លួនចរាចរនៅដើមឆ្នាំ ២០១៥ នេះហើយ នោះគឺ Suzuki Burgman 200 ABS 2015។
លក្ខណៈសម្បត្ដិ របស់ Suzuki Burgman 200 ABS 2015 ៖
-ប្រើកម្លាំងម៉ាស៊ីន ២០០ សេសេ
-ប្រើលេខអូតូ អមនឹងដំណាក់កាល ប៊ីស្ដុងដំណើការ ៤ តង់
-ប្រើហ្វ្រាំងប្រេង មុខក្រោយ
-ប្រើប្រព័ន្ធបញ្ជាសាំងដោយ ប៊ិច
-ប្រើសំបកកង់មុខក្រោយ ដោយគ្មានពោះវៀន
-មានច្រើន ព៌ណសរ
-និងមានទម្ងន់សរុប ១៣០ គីឡូ
សម្រាប់តម្លាំលើទីផ្សារវិញគឺ ៤៩៩៩ ដុល្លារ ដោយភ្ជាប់មកជាមួយលិខិតធានាលើគុុណភាពរយៈពេល មួយឆ្នាំ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed