ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៧ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈជាង ១ពាន់ នាក់ផ្សេងទៀត បានទទួលរងរបួស នៅឯប្រទេសជប៉ុន ខណៈ បរិបទ អាកាសធាតុ រលកត្រជាក់ ខ្លាំងបំផុត បានវាយប្រហារមកលើប្រទេសនេះ អាក្រក់បំផុត នៅក្នុងទំព័រ សតវត្ស របស់ខ្លួន នេះ បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស aljazeera ។
យ៉ាងណាមិញ បើយោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានទូរទស្សន៍រដ្ឋ NFK និងទី ភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា ក្នុងចំណោមជនរងគ្រោះ ទាំង ៧ នាក់ដែលបានស្លាប់ បាត់បង់ជីវិតនោះ ខណៈមានវត្តមាន អាកាសធាតុធ្លាក់ព្រិល ត្រជាក់បំផុតលើកនេះ ពូកគេអាច ស្លាប់បាត់បង់ជីវិតទៅបាន ក៏ដោយសារតែ មានគ្រោះថ្នាក់ចរាចរណ៍ ដែលផ្តើមចេញពី ការធ្លាក់ ព្រិលខ្លាំងពេក ។
បន្ថែមពីលើនេះ បើតាមការអះអាងអោយដឹងពីឧទុវិទូ ប្រទេសជប៉ុន សរបញ្ជាក់អោយដឹងថាកាល ពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ កំរាស់ព្រិលធ្លាក់ មានកំពស់ដល់ទៅ ២៧ ស.ម ឯណោះ ខណៈវាគឺជាករណី អាកាសធាតុធ្លាក់ព្រិលអាក្រក់ជាងគេ បំផុត នៅក្នុងក្រុងតូក្យូ ក៏ដូចជាប្រទេស ជប៉ុន ក្នុងរយៈពេល ៤៥ ឆ្នាំចុងក្រោយនេះ ។ ផ្ទុយទៅវិញ ក្រុង Sendai មានកំរាស់ ព្រិលធ្លាក់ មានកំពស់ដល់ទៅ ៣៥ ស.ម អាក្រក់ខ្លាំងបំផុត នៅក្នុងរយៈពេល ៧៨ ឆ្នាំចុងក្រោយ ដូចគ្នាដែរ។
គួរបញ្ជាក់ថា ទីភ្នាក់ងារ ឧតុនិយមថ្នាក់ជាតិ ប្រទេស ជប៉ុន Japan Meteorological Agency អះ អាងបន្តអោយដឹងថា អាកាសធាតុ ធ្លាកព្រិលដ៏អាក្រក់លើកនេះ នឹងនៅតែបន្តមានឥទ្ធិពលធ្លាក់ របស់ខ្លួន រហូតដល់ ថ្ងៃអាទិត្យ ស្របពេលដែល មនុស្ស ច្រើនជាង ២០,០០០ នាក់ ត្រូវបានរក អោយឃើញថា រស់នៅ ដោយមានកង្វះខាត ភ្លើងអគ្គីសនី មិនត្រឹមតែប៉ុណ្ណោះ ជើងហោះហើរក្នុង ស្រុកជិត ៣០០ ជើងហោះហើរ ត្រូវបានរកអោយឃើញថា បានលុបចោល ខណៈពេលដែល ក្រុមមនុស្ស ជាអ្នកធ្វើដំណើរ ច្រើនជាង ៥,០០០ នាក់ បានជាប់គាំង នៅក្នុងអាកាសយានដ្ឋាន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera