CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ អាសន្ន​ មនុស្ស ផ្អើលរំអិល ចុះពីលើយន្តហោះ បន្ទាប់ពីចុះចត ដាច់កង់មុខ

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកធ្វើដំណើរ តាមអាកាស ទៅដល់គោលដៅ ប្រទេស នេប៉ាល់នោះ ពិតជារួច ផុតជាមួយនឹងវាសនា ដ៏សំណាងល្អជាទីបំផុតរបស់ពួកគេ ក្រោយពីយន្តហោះដែលពួកគេបានជិះនោះ បែរជាបើករអិលធ្លាក់ផ្លូវ នៅក្នុងលក្ខខណ្ឌអាកាសធាតុ ចុះអ័ព្ទខ្លាំង ។


ជាមួយនឹងឃ្លីបវីដេអូខ្លី ដែលទទួលបាននូវភាពពេញនិយមនៅក្នុងប្រព័ន្ធអ៊ិនធើណេតនោះ ស្តែងអោយ ឃើញថា ក្រុមមនុស្ស បានផ្អើលនាំគ្នា រំអិលចេញពីតួយន្តហោះ ប្រភេទ Airbus   A330 ក្រោយពីចុះចត នៅក្នុងលក្ខខ័ណ្ឌអាកាសធាតុចុះអ័ព្ទ រហូត តួយន្តហោះផ្នែកខាងមុខ ច្រមុះយន្ត ហោះ បុកទៅនឹងផ្លូវរថ រួចក៏បានបើកធ្លាក់ផ្លូវ និងដាច់កង់មុខតែម្តង ។


មន្រ្តីផ្លូវការ តំណាងអោយអាកាសយានដ្ឋានអន្តរជាតិ ribhuwan International Airport អោយដឹងថាយន្ត ហោះក្រុមហ៊ុនអាកាសចរណ៍ ទួរគី ផ្ទុកអ្នកដំណើរសរុប ២៣៨ នាក់មួយគ្រឿងនេះ​ បានធ្វើការចុះចតនៅ ទីនេះ ដោយផ្តើមចេញពីការហោះហើរ មកពីទីក្រុង Istanbul ប្រទេស ទួរគី ។ គួរបញ្ជាក់ថាពុំមាននរណា ម្នាក់ទទួលរងរបួសធ្ងន់នោះទេ ៕

- អាន ៖ បើករអិលធ្លាក់ផ្លូវ រួច ដាច់កង់មុខ ខណៈចុះចត តួច្រមុះយន្តហោះ បុកផ្លូវរថ ពេលព្រឹកព្រលឹម


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី និង យូធូប


Tags: Int news Breaking news World news Unt news Hot news Nepal