CamNews

ព័ត៌មានអន្តរជាតិ 

ហេតុការណ៍ អាក្រក់ ផ្ទុះបំពង់ប្រេង នៅភាគ ខាងត្បូង ប្រទេស សម្លាប់មនុស្ស ១៤ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ វេលាល្ងាច ថ្ងៃសុក្រ ម្សិលមិញនេះ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី  បានចេញ ផ្សាយអោយដឹងថា យ៉ាងហោចណាស់ មានមនុស្សចំនួន ១៤នាក់បានស្លាប់ បាត់បង់ជីវិត និង   ជា ច្រើន នាក់ផ្សេងទៀត រងរបួស នៅក្នុងហេតុការណ៍ ផ្ទុះបំពង់    ប្រេងមួយកន្លែង ក្នុងរដ្ឋអានដ្រា ប្រា ដេស ភាគខាងត្បូងប្រទេសឥណ្ឌា។

បន្ថែមពីលើនេះ សេចក្តីរាយការណ៍ ដដែល បន្ត អោយដឹងថា​ ហេតុការណ៍ នេះបាន កើតឡើង នៅ ក្នុងក្រុមហ៊ុន GAIL ក្នុងរដ្ឋខាងលើ ប្រហែលជា៥៦០គីឡូម៉ែត្រ ពីទីក្រុង ហៃឌ័រដារ៉ាបាត   ។ ប្រភព ព័ត៌ មាន បានឲ្យដឹងថា ហេតុការណ៍ឆាបឆេះនេះកំពុងស្ថិតនៅ ក្រោមការគ្រប់គ្រង និងប្រតិបត្តិការ ជួយ សង្គ្រោះ កំពុងដំណើរការ ហើយតួលេខនៃជនរងគ្រោះ ដែលស្លាប់អាចនឹងកើនឡើង។

គួរបញ្ជាក់ផងដែរថា មានមនុស្សចំនួន ៧នាក់បានរងរបួស ហើយ  ៣ នាក់ក្នុងចំណោមពួកគេ ស្ថិត នៅក្នុង សភាព ធ្ងន់ធ្ងរ។ ពួកគេកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ    ។  ចំណែកមូលហេតុ ដែល បង្ក ឲ្យមានគ្រោះថ្នាក់នេះកើត ឡើង សមត្ថកិច្ចជំនាញកំពុង ត្រូវបានបើកការស៊ើបអង្កេត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី & ដើមអម្ពិល


Tags: Int news Unt news Breaking news Viral video India Asia Mumbai