កងទ័ពអាមេរិកកំពុងរចនាម៉ូដែលឧទ្ធម្ភាគចក្រសម្រាប់អនាគត ដែលអាចមានល្បឿនលឿន
ជាង និងរឹងមាំជាងឧទ្ធម្ភាគចក្រនាពេលបច្ចុប្បន្ន។
ឧទ្ធភាគចក្រ Boeing AH-64 Apache របស់អាមេរិក
បច្ចុប្បន្ន អាមេរិកកំពុងធ្វើការរចនារូបរាងឧទ្ធម្ភាគចក្រទំនើបសម្រាប់អនាគត។ ឧទ្ធម្ភាគចក្រ
ទាំងនេះ នឹងមានល្បឿនលឿនជាង និងរឹងមាំជាងមុន ព្រមទាំងអាចដំណើរការដោយពាក
កណ្ដាលស្វ័យប្រវត្ត។
មន្ទីរបញ្ចកោណមានគម្រោងនឹងប្រើប្រាស់ឧទ្ធម្ភាគចក្រជំនាន់ថ្មីនេះ នាឆ្នាំ ២០៣០។
រចនានៃឧទ្ធម្ភាគចក្រដែលមានស្លាប
កង្ហារត្រូវបានដាក់នៅចុងស្លាប
រចនាស្រដៀងនឹងឧទ្ធម្ភាគចក្រទំនើបបំផុត
ឧទ្ធម្ភាគចក្រដឹកជញ្ជូន AVX
គម្រោងនេះ បច្ចុប្បន្នទទួលបានការរួមចំណែកពីអង្គភាពផ្សេងៗ គ្នាជាច្រើនរបស់អាមេរិក
ចាប់ពីការិយាល័យរដ្ឋមន្ដ្រីការពារជាតិ រហូតដល់កងកម្លាំងត្រួតពិនិត្យឆ្នេរសមុទ្រ និងកង
កម្លាំងសកម្មភាពពិសេស រួមជាមួយនឹង NASA ផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភប ៖ GD