CamNews

ម៉ូដែល 

អាវយឺត​ដៃ​វែង សម្រាប់​នារី​ការិយាល័យ បញ្ចេញ​សម្រស់ ពេល​​ត្រជាក់

អ្នកជា​នារី​ធ្វើការ​នៅក្នុង​ការិយាល័យ ហើយ​តែង​ប្រឈម​នឹង​ការលំបាក ព្រោះ ម៉ាស៊ីនត្រជាក់​ធ្វើឱ្យ​អ្នក​រងា​រាល់ថ្ងៃ ឬ​រដូវ​ត្រជាក់ កាន់តែ​ធ្វើឱ្យ​អ្នក​ពិបាក​ទ្រាំ? ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​គួរតែ​ងាក​មកប្រើប្រាស់​អាវយឺត​ដ៏​ស្រស់ស្អាត សម្រាប់​អ្នក​ការិយាល័យ និង​សម្រាប់​រដូវ​ត្រជាក់។

អាវយឺត​ដៃ​វែង ទន់ភ្លន់​នឹង​ជួយ​ឱ្យ​អ្នកទទួលបាន​ភាពកក់ក្ដៅ​ជាង​មុន ក្នុង​ការិយាល័យ និង​រដូវ ត្រជាក់។ ម៉ូ​ដែល​សាមញ្ញ ប៉ុន្ដែ​មាន​លក្ខណៈ​ស្រស់ស្អាត​បែប​យុវវ័យ ថ្លៃថ្នូរ​របស់​បណ្ដា​អាវយឺត​ដែល​យើងខ្ញុំ​នឹងធ្វើ​ការណែនាំ​ខាងក្រោម នឹង​ជួយ​ផ្លាស់ប្ដូរ​ស្ទីល​ស្លៀកពាក់​របស់​អ្នក ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត។ អាវយឺត​ដៃ​វែង​ទាំងនេះ ក៏មាន​ច្រើន​ពណ៌ និង​ច្រើន​ម៉ូដ ជួយ​ឱ្យ​អ្នកប្រើប្រាស់ បង្ហាញ​បាន​នូវ​ភាព​លេចធ្លោ ក្នុងចំណោម​ស្រី​ស្អាត។

អាវ​ប្រភេទ​នេះ គឺ​ម៉ូ​ដែល​មួយ ដែល​មិន​ត្រឹមតែ​ផ្ដល់​ភាពកក់ក្ដៅ​ក្នុង​រដូវ​ត្រជាក់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​អាច​រំលេច​ឡើង​នូវ​ភាព​ប្លែក​ភ្នែក និង​ស្ទីល​ទាន់សម័យ ក្នុង​បរិយាកាស​ការិយាល័យ​ផងដែរ។

ជាមួយនឹង​ម៉ូ​ដែល​សាមញ្ញ និង​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស រួម​នឹង​ស្ទីល  mix សម្លៀកបំពាក់​ដ៏​រស់​រវើក ទៅតាម​ចំណង់​ចំណូលចិត្ត តាម​ស្ទីល និង​តាម​បរិយាកាស​ការងារ​រប​ស់​នារីម្នាក់ៗ មិត្ត​នារី​ទាំងឡាយ​អាចធ្វើ​ការជ្រើសរើស​ស្ទីល​រួមផ្សំ​មួយ​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​ខ្លួន។

ខាងក្រោម​នេះ គឺជា​បណ្ដា​រូបថត​ស្ដីអំពី​ម៉ូ​ដែល​អាវយឺត​សម្រាប់​អ្នក​ការិយាល័យ និង​សម្រាប់​រដូវរងា ដែល​អ្នក​អាច​ចម្លង​ទុក​បាន ៖



ដោយ ៖ តារា
ប្រភព ៖ TCLD


Tags: T-shirt fashion office girl winter cool