CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយការពិត វប្បធម៌ញ៉ាំនំខេក នៅការិយាល័យ មានគ្រោះថ្នាក់បំផុត ព្រោះ....

យល់ដឹង ៖ កម្មវិធីផ្លុំទៀន នំខូបកំណើតនៅកន្លែងធ្វើការ ដើម្បីជាការអបអរទៅដល់ក្រុមការងារ បម្រើការងារតែមួយឈានចូលដល់ថ្ងៃខូបកំណើតឆ្នាំថ្មី ក៏ដូចជា អបអរបុគ្គលិករួមការងារណាមួយ មានដំណឹងល្អថាបានភ្ជាប់ពាក្យនោះ គឺជាប្រការមួយដ៏គ្រោះថ្នាក់បំផុត នេះបើយោងតាមការគូស បញ្ជាក់ពីសំណាក់ទន្តពេទ្យជាន់ខ្ពស់ ។



លោកសាស្រា្តចារ្យ Nigel Hunt ពី Faculty of Dental Surgery, at the Royal College of Surgeons គូសបញ្ជាក់ឲ្យដឹងថា វប្បធម៌កាត់នំខួបនៅកន្លែងធ្វើការនោះ វាពិតជាជាគ្រោះថ្នាក់ជាខ្លាំង ពោលវា មានប្រសិទ្ធភាពខ្ពស់ក្នុងការពាំនាំមកនូវ ជម្ងឺលើសទម្ងន់ និងបញ្ហាសុខភាពមាត់ធ្មេញ ។ ផ្ទុយមក វិញ ជំនួសឲ្យការអបអរណាមួយនៅការិយាល័យ ចូរជំនួសមកវិញនូវ ការទទួលផ្លែឈើ គ្រាប់ធញ្ញ ជាតិជាដើម ។ លោកបន្តឲ្យដឹងថា យុវវ័យជិត ៦៥,០០០នាក់ ជារៀងរាល់ឆ្នាំ មានតម្រូវការខ្ពស់ពី ការថែទាំសុខភាពមាត់ធ្មេញ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Cake Office Int news Health news healthy news