CamNews

ព័ត៌មានអន្តរជាតិ 

ចំនួនអ្នកស្លាប់ កើនឡើងដល់ ៤៨២ នាក់ ហើយ ចាប់តាំងពីថ្ងៃ ២៤ មេសា

ព័ត៌មានបរទេស ៖ ដោយយោងតាមប្រភពសារព័ត៌មានសឹង្ហបុរី channelnewsasia​ ដែលទើប
តែបានចេញផ្សាយកាលពីប៉ុន្មាននាទីមុននេះ  បានអោយដឹងថា មកទល់នឹងពេលនេះ ចំនួន
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត  ក្នុងឧបទ្ទេវហេតុបាក់រលំអាគាររោងចក្រ  កំពស់ ៨
ជាន់នៅបង់ក្លាដេស្ស បានកើនឡើងដល់  ៤៨២ នាក់ហើយ មកទល់នឹងថ្ងៃសុក្រនេះ  បន្ទាប់
ពីក្រុមជួយសង្គ្រោះ    បានចំណាយពេលដល់ទៅពេញមួយយប់  ដោយទាញយកសាកសព
មនុស្ស ៤១ នាក់ ពីគំនរថ្មបាក់បែកនៃអាគារកំពស់ ៨ ជាន់មួយនេះ ។

គួររំឭកផងដែរថា   សោកនាដកម្ម បាក់រលំអាគាររោងចក្រដែលមានកំពស់ដល់ទៅ ៨ ជាន់
មួយនេះ បានកើតឡើងកាលពីពេលកន្លងទៅ  ពោលគឺនៅថ្ងៃទី  ២៤ មេសា នៅក្រុង ដាកា
ប្រទេសបង់ក្លាដេស្ស   ដោយបាក់រលំសង្កត់លើកម្មករជាង   ៣០០០ នាក់   តែយ៉ាងហោច
ណាស់ កម្មករប្រមាណជាង ២៤៣៧ នាក់ ក៏ត្រូវបានសង្គ្រោះផងដែរ។

ដោយឡែក     ករណីសោកនាដកម្មខាងលើនេះ  ទំព័រសារព័ត៌មានយើងខ្ញុំ ក៏ធ្លាប់បានចេញ
ផ្សាយជាច្រើនដងរួចមកហើយ    ទាក់ទិននឹងប្រធានបទខាងលើនេះ  ស្របពេលដែលសារ
ព័ត៌មានចុងក្រោយ    បាននិយាយពី  ម្ចាស់អាគារវាយនភ័ណ្ឌ   ដែលមានកំពស់ដល់ទៅ ៨
ជាន់នេះ មានឈ្មោះ Mohammed Sohel Rana ត្រូវបានបញ្ជូនទៅក្រុងដាកាហើយតាមរយៈ
ឧទ្ធម្ភាចក្រ   ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់  បន្ទាប់ពីកម្មករទាំងអស់  ត្រូវបានបង្ខំ
ចិត្តអោយបំពេញការងាររបស់ខ្លួន នៅក្នុងរោងចក្រមួយនោះ  ពីសំណាក់ម្ចាស់រោងចក្រ បើ
ទោះជាមានការធ្វើបាតុកម្មសុំមិនបំពេញការងារ  បន្ទាប់ពីរកអោយឃើញថា សំណង់អាគារ
មួយនេះ មានការបាក់បែកខ្លាំងក៏ដោយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ channelnewsasia​


Tags: international news strange news unbelievable news pic