ស្ដេចក្ដាម Tasmania ដែលមានទម្ងន់ ៧គីឡូក្រាមនេះគឺជាពូជក្ដាមដែលមានរាងធំបំផុតទីពីរក្នុង
លោក បន្ទាប់ពីក្ដាមពីងពាងជប៉ុន។
បន្ទាប់ពីរយៈ ២៩ម៉ោងនៅលើយន្ដហោះពី Australia បូកជាមួយពីរសប្ដាហ៍នៃការធ្វើលិខិតស្នាម
ពេលនេះ ស្ដេចក្ដាម Claude បានក្លាយជា "តារា" នៅក្នុងជលវប្បដ្ឋាននៅអង់គ្លេស។
ក្ដាមយក្ស Tasmania អាចមានជីវិតដល់ទៅ ២០ឆ្នាំ
Claude មានទម្ងន់ធ្ងន់ជាង ១០០ដង បើធៀបនឹងក្ដាមធម្មតា។ ប៉ុន្ដែពេលនេះ វាកំពុងតែស្ថិតក្នុងវ័យ
ជំទង់ប៉ុណ្ណោះ គេជឿថា ទម្ងន់របស់វានឹងកើនឡើងទ្វេដង។ Claude ត្រូវគេចាប់បាននៅសមុទ្រ
Tasmania កាលពី ១ខែមុន ក្រោយមក វាក៏ត្រូវបានលក់ទៅអោយជលវប្បដ្ឋាន(កន្លែងរក្សាសត្វ
សមុទ្រ)Sea Life រួមជាមួយក្ដាមយក្ស Tasmania ពីរក្បាលផ្សេងទៀត។
នៅពេលខាងមុខ Claude នឹងត្រូវបានគេដាក់តាំងបង្ហាញនៅឯជលវប្បដ្ឋាន Sea Life។ ចំណែក
ក្ដាមយក្សពីរផ្សេងទៀតនឹងត្រូវបានបញ្ជូនទៅកាន់ Birmingham និង Berlin។
ដង្កៀបទាំងពីររបស់វា មានប្រវែង ៩០សម ខណៈដែលក្ដាមធម្មតាមានប្រវែងត្រឹមតែ ៩សម
ជាទូទៅ ក្ដាមតែងតែស៊ីសត្វសមុទ្រនានាដែលបានងាប់ ប៉ុន្ដែស្ដេចក្ដាម Claude នេះវិញ ត្រូវបាន
គេអោយស៊ីត្រីធូណា និងម៉ឹកចិញ្ច្រាំតូចៗ។ លោក Rob Hicks ជាជីវវិទូម្នាក់ និងជាប្រធានគ្រប់គ្រង
ជលវប្បដ្ឋាន Sea Life បានថ្លែងថា ៖ "ក្ដាមនេះគឺជាសត្វដែលមានភាពទាក់ទាញ។ យើងយល់ថា
ការចំណាយកម្លាំង និងប្រាក់កាស់ក្នុងការនាំវាមកទីនេះគឺមិនអត់ប្រយោជន៍នោះទេ។ Sea Life នឹង
ខិតខំធ្វើអោយវារីកចម្រើនបានល្អក្នុងបរិស្ថានថ្មី"។
ប្រសិនត្រូវបាត់បង់ដង្កៀប ស្ដេចក្ដាមនេះនឹងមានដង្កៀបមួយទផតដុះមកជំនួស!
Jemma Battrick ស្ដ្រីអ្នកទទួលខុសត្រូវក្នុងការទិញដូរស្ដេចក្ដាម Claude នៅ Sea Life Weymouth
បានអោយដឹងថា ៖ យើងខ្ញុំសប្បាយចិត្តណាស់ពេលដែលទិញបានស្ដេចក្ដាមនេះ! យើងបានត្រៀម
អាងទឹកមួយ និងអាចអោយភ្ញៀវចូលទស្សនាបានភ្លាម។ ខ្ញុំជឿថា អ្នកដែលបានឃើញស្ដេចក្ដាមនេះ
ប្រាកដជាមានការភ្ញាក់ផ្អើលមិនខាន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14