ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៣៨ នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលដែលរថយន្ត ប្រេងមួយគ្រឿង បានបុកគ្នា ទាំងកម្រោល ជាមួួយនឹងរថយន្តក្រុង នៅឯភាគខាងត្បូងប្រទេសចិន នា ខេត្ត ហួរណាន នេះបើតាមការអោយដឹងពី ទំព័រ ប៊ីប៊ីស៊ី ។
យ៉ាងណាមិញ ទំព័រសារព័ត៌មានក្នុងស្រុក ស៊ិនហួរ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការអោយដឹងថា រថយន្តដឹកប្រេង បានស្ទុះទៅបុក ពីក្រោយរថយន្តក្រុង ទាំង កម្រោល នៅតាមបណ្តោយផ្លូវហាយវេ កាលពីព្រឹក ថ្ងៃសៅរ៍ កន្លងទៅនេះ បានបណ្តាលអោយមានភ្លើង ឆាបឆេះ និង ផ្ទុះឡើងសម្លាប់មនុស្ស តែម្តង ដោយនៅក្នុងនោះ រថយន្តប្រាំគ្រឿងផ្សេងទៀត ក៏បានជាប់ពាក់ព័ន្ធ នឹងគ្រោះថ្នាក់លើកនេះឆាប ឆេះដូចគ្នាដែរ ។
ភ្នាក់ងារសារព័ត៌មានបញ្ជាក់អោយដឹងថា ជាញឹកញាប់ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ច្រើនលើក ច្រើនសា ដោយបណ្តាលមកពី ស្ថានភាពផ្លូវ មិន អំណោយផល ក៏ដូចជា ការ បើកបរ គ្មានការអធ្យា ស្រ័យគ្នាជាដើម ។ គួររំឭកថា គ្រោះថ្នាក់លើកនេះ បានកើតឡើង តាម បណ្តោយ ផ្លូវ ហាយវេ Hukun កាលពីវេលាម៉ោង ៣ ទាបភ្លឺ (ម៉ោងក្នុងស្រុក ប្រទេសចិន) ដោយ នៅក្នុងនោះ មានករណីភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ក្រោយពីបុកផ្ទុះ និងចំណាយពេលដល់ទៅ ៥ ម៉ោង ទម្រាំ តែរំលត់ភ្លើង ទៅវិញបាន
ក្រៅអំពីមានមនុស្ស ជាច្រើនសិបនាក់ ស្លាប់បាត់បង់ ជីវិត មនុស្ស ៥ នាក់ បានរងរបួស ដោយបាន បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងស្រុក មួយកន្លែង ។ ផ្ទុយទៅវិញ មូលហេតុដែលនាំអោយ មានគ្រោះថ្នាក់ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី