CamNews

ព័ត៌មានអន្តរជាតិ 

៧០ នាក់ដេកពេទ្យ ក្រោយមាន ការវាយ ប្រហារ ពីសំណាក់ ហ្វូងត្រី ស៊ីសាច់ ជាអាហារ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋ ប្រទេស អាហ្សង់ទីន Telam បានចេញ ផ្សាយ អោយដឹងថា យ៉ាងហោចណាស់ មានមនុស្ស ៧០ នាក់ បានទទួលរងរបួស​ ធ្ងន់ និង ស្រាល ដេកពេទ្យ បន្ទាប់ពី មាន ការវាយប្រហារ ពីសំណាក់ ត្រីស៊ីសាច់ ជាអាហារ នៅឯ មាត់សមុទ្រ មួយកន្លែង កាលពី ថ្ងៃពុធ ត្រូវជាថ្ងៃ បុណ្យ ណូអែល ជិតក្រុង Rosario ។

បន្ថែមពីលើនេះ ប្រភព ដដែល បន្តថា ហ្វូងពូជត្រី ដែលបាន បើកការ វាយប្រហារ លើកនេះ វាជាអំបូរ ទៅ នឹង ពូជត្រី ស៊ីសាច់ ជាអាហារ piranha ដូចគ្នាដែរ ។ គួរបញ្ជាក់ផងដែរថា គ្មាននរណា ម្នាក់ បានទទួល រង របួស រហូតដល់ថ្នាក់ ស្លាប់បាត់បង់ ជីវិត នោះទេ គ្រាន់តែ មានអ្នក ទទួលរងរបួសធ្ងន់ ភាគច្រើន តែប៉ុណ្ណោះ ដោយនៅក្នុងនោះ ក្មេងស្រី តូចវ័យ ៨ ឆ្នាំ បានទទួលរង របួស ដាច់កូនដៃ របស់ខ្លួន ។

លោក Ricardo Biasatti អនុលេខាធិការ នាយកដ្ឋាន ការពារធនធាន ធម្មជាតិ ( National Resource ) ប្រចាំខេត្ត Santa Fe ពណ៌នា អោយដឹងថា គ្រោះថ្នាក់លើកនេះ ត្រូវបាន ហៅថា វាគឺជារឿង មួយដ៏​គួរ អោយរន្ធត់ ខណៈ វានៅដាច់ ដោយឡែក ឆ្ងាយ ពោលគឺ ស្ថិតនៅឆ្ងាយ ពីដែនទឹក ដោយនៅក្នុងនោះ ទំហំ​ដែនទឹក គឺស្ថិតនៅ ក្នុងការពិចារណា ។ លោក Julian Aguilar ជាប្រធានក្រុម អ្នកនេសាទ ប្រចាំតំបន់ បាន អះអាង អោយដឹងថា លទ្ធភាព នៃការកើតមានឡើង នូវករណី គ្រោះថ្នាក់ មួយនេះ គឺវាទាប​ ជាខ្លាំង ពោលគឺ ការវាយប្រហារ មានតែម្តងម្កាល តែប៉ុណ្ណោះ។

គួររំឭកផងដែរថា តំបន់នេះ គឺជាកន្លែង ដ៏មានប្រជាប្រិយភាពមួយ សម្រាប់ប្រជាជន អាហ្សង់ទីន ចុះមក ហែលទឹកលេង ជាពិសេស នៅរដូវក្តៅ ផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ CNN


Tags: Argentine Int news Unt news Viral Video Fish