ព័ត៌មានអន្តរជាតិ ៖ ប្រជាជន ប្រទេសក្រិក ក្រោយពី បាន បោះឆ្នោតប្រជាមតិ ក្នុងស្រុក អំឡុងថ្ងៃ អាទិត្យម្សិលមិញនេះ លទ្ធផលផ្លូវការ បានបង្ហាញអោយដឹងថា ក្រិក បដិសេធទៅនឹងសំណើ របស់ សហភាពអឺរ៉ុប ពោល តួលេខ ដែលជាលទ្ធផលផ្លូវការ គឺបដិសេធ (មិនព្រម) ស្មើនឹង ៦១,៣% និង យល់ស្រប (ព្រម) ស្នើនឹង ៣៨,៧% នេះបើតាមការគូសបញ្ជាក់ដោយផ្ទាល់ ពី ក្រសួង មហាផ្ទៃ ប្រ ទេស ក្រិក ។
រដ្ឋាភិបាលប្រទេសក្រិក ដែលដឹកនាំដោយ គណបក្ស កាន់ អំណាច Syriza បានចេញយុទ្ធនាការ ដោយទទូចអោយប្រជាជនក្រិក បោះឆ្នោត ប្រជាមតិ បដិសេធ ទៅនឹងសំណើ ខណៈខ្លួនបានហៅ សំណើពីសហភាពអឺរ៉ុបនោះថា ជា ការ ដាក់បន្ទុកដ៏ធ្ងន់ធ្ងរ ។ យ៉ាងណាមិញ ជាការគូសបញ្ជាក់ ទៅ លើលទ្ធផល ប្រជាមតិលើកនេះ ពីសំណាក់ ប្រភពមិនគាំទ្រ ប្រទេសក្រិកនោះអោយដឹងថា ប្រការ នេះគឺនាំមកនូវលទ្ធផល ប្រទេសក្រិក ចាកចេញពី សមាជិក ប្រទេស ចាយលុយអឺរ៉ូ ក្នុងនោះ កិច្ច ប្រជុំកំពូល បណ្តារដ្ឋ ចាយលុយអឹរ៉ូ ត្រូវបានកោះហៅប្រជុំផ្លូវការ អំឡុងថ្ងៃអង្គារ នេះ ។
នាយករដ្ឋមន្រ្តីប្រទេសក្រិក Alexis Tsipras គូសបញ្ជាក់ យប់ថ្ងៃអាទិត្យ អោយដឹងថា លទ្ធផលបោះ ឆ្នោតប្រជាមតិក្រិក ស្តែងអោយឃើញ ក្រិក បោះឆ្នោត គាំទ្រដល់ សាមគ្គីភាព និង ប្រជាធិបតេយ្យ ភាពតំបន់អឺរ៉ុប ។
គួរបញ្ជាក់ថា វិបត្តិហរិញ្ញវត្ថុនៅក្នុង ប្រទេសក្រិក សព្វ ថ្ងៃនេះ គឺជាបញ្ហាប្រឈមជាខ្លាំង ដល់រដ្ឋា ភិ បាលក្នុងស្រុក ក្រិក ក៏ដូចជា សមាជិក ប្រទេស ចាយលុយអឺរ៉ូ ខណៈការបោះឆ្នោតប្រជាមតិ«ព្រម» ឬ«មិនព្រម» តាមគម្រោងកំណែទម្រង់ថ្មី របស់គណកម្មាធិការអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុប និងមូល នីធិ រូបិយវត្ថុអន្តរជាតិ កន្លងមកនោះ គឺជាប្រធានបទដ៏ស្មុគស្មាញជាខ្លាំង ។
លទ្ធផល«ព្រម» មានន័យថា ប្រជាពលរដ្ឋយល់ព្រមតាមសំណើរបស់សហភាពអឺរ៉ុបដោយមិនបាន យកចិត្តទុកដាក់ ចំពោះសំណើររបស់លោកនាយករដ្ឋមន្ត្រី Alexis Tsipras នោះឡើយ ហើយលោក នឹង ទទួលយកលទ្ធផលនេះ។
ចំណែករដ្ឋាភិបាលនឹងត្រូវកំណែទម្រង់ថ្មី ហើយត្រូវធ្វើកិច្ចចរចាជាមួយម្ចាស់បំណុលក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ខាងមុខ។ ប៉ុន្តែម្ចាស់បំណុលបានបញ្ជាក់ជាមុនថា ពួកគេនឹងមិនធ្វើកិច្ចចរចាជាមួយ នាយករដ្ឋមន្ត្រីរូបនេះឡើយ ទោះក្នុងករណីបែបណាក៏ដោយ។ ប្រទេស ក្រិចនឹងបន្តធ្វើជាសមាជិក របស់ប្រទេសចាយប្រាក់អឺរ៉ូ ប៉ុន្តែប្រទេសទាំងអស់ជាសមាជិក ត្រូវប្រឈម មុខនឹងបញ្ហាស្មុគស្មាញ ដោយពួកគេចាំបាច់ត្រូវបោះពុម្ភរូបិយប័ណ្ណជាថ្មី ដើម្បីធ្វើកំណែទម្រង់រួមជាមួយប្រទេស ក្រិច ព្រោះ ថារូបិយប័ណ្ណកាលពីមុន មិនអាចប្រើប្រាស់តទៅទៀតបានឡើយ។
ដោយឡែកលទ្ធផល «មិនព្រម» មានន័យថា សំណើរបស់សហភាពអឺរ៉ុបត្រូវបរាជ័យហើយប្រទេស ក្រិចត្រូវចាកចេញពីប្រទេសជាសមាជិកចាយប្រាក់អឺរ៉ូ។
សូម ជម្រាបថា សហភាព អឺរ៉ុបបានផ្តល់សំណើរថា នឹងផ្តល់ ប្រាក់៧ពាន់លានអឺរ៉ូសម្រាប់ប្រទេស ក្រិច ដើម្បីសងបំណុល ប៉ុន្តែរដ្ឋាភិបាលក្រុង អាតែនមួយនេះ ចាំបាច់ ត្រូវ ទទួល យកកំណែទម្រង់យ៉ាង តឹងរឹងជាច្រើនចំណុចរបស់សហភាពអឺរ៉ុប៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី