ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារអវកាសប្រទេសរុស្ស៊ី អោយដឹងថា យានអវកាស បាត់បង់ ម្ចាស់ការណ៍ ពោល គ្រប់គ្រងលែងបាននោះ នឹងផ្ទុះឆេះ ល្គិកណាវត្តមានរបស់វា ធ្លាក់ដល់ស្រទាប់ បរិយាកាសនៃ ភពផែនដីវិញ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយថា វត្តមានរបស់វាមកកាន់ភពផែនដី នឹង ធ្លាក់ មកលើតំបន់មហា សមុទ្រ ប៉ាស៊ីហ្វិក ហើយ មានបំណែក ២ ទៅ ៣ តែប៉ុណ្ណោះ ដែលត្រូវបានគេរំពឹងទុកថាមានវត្តមាន ធ្លាក់ដល់ ភពផែនដីតែម្តង ។ សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា យាន អ វកាស មួយគ្រឿង នោះ មាន ឈ្មោះថា Progress M-27M គឺស្ថិតនៅក្រៅការបញ្ជាហើយ បន្ទាប់ពី បាត់បង់ប្រព័ន្ធបញ្ជា ក៏ដូចជា ប្រព័ន្ធទាក់ទង បន្ទាប់ ពី បាញ់ បង្ហោះភ្លាមៗ ចេញពី ប្រទេស Kazakhstan អំឡុងចុងខែ មេសា កន្លងទៅ ។
ប្រភពបន្តអោយដឹងថា យានអវកាស The Progress M-27M ជាយានដឹកសម្បទាផ្គត់ផ្គង់ទម្ងន់ ៣ តោន ទៅកាន់ ស្ថាននីយ៍អវកាសអន្តរ ជាតិ International Space Station (ISS) ខណៈសម្បទា ផ្គត់ ផ្គង់ទាំងនោះរួមមានដូចជា ៖ ទឹក ម្ហូបអាហារ សាំង អុកហ្ស៊ីហ្សែននិងសម្លៀកបំពាក់សម្រាប់បុគ្គលិក អវកាស ៦ នាក់ ដែលមានវត្តមាន នៅ ISS នៃគន្លងគោចរ មានរយៈចម្ងាយ ៤២០ គ.ម ពីភពផែនដី
សេចក្តីរាយការណ៍ ពី Roscosmos ជាទីភ្នាក់ងារអវកាសប្រទេសរុស្ស៊ីនោះអោយដឹងថាយានអវកាស The Progress M-27M នឹងបង្ហាញវត្តមានធ្លាក់ដល់ស្រទាប់បរិយាកាសភពផែនដីយើងវិញ នៅម៉ោង ៥ និង ៤ នាទីទាបភ្លឺ ( ម៉ោងក្នុងស្រុកទីក្រុង ម៉ូស្កូ ប្រទេស រុស្ស៊ី ) ថ្ងៃទី ៨ ឧសភា ២០១៥ [ 05:04 Moscow time (02:04 GMT) ] ៕
- អាន ៖ អាសន្ន ៖ យានអវកាស រុស្ស៊ី គ្រប់គ្រងលែងបាន នឹងវិលធ្លាក់មកលើភពផែនដីវិញ ១ សប្តាហ៍ទៀត
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី