CamNews

យល់ដឹង 

កំពូលរូបមន្ត ៣យ៉ាង ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ បានឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

បញ្ហាសក់ជ្រុះគឺជារឿងមួយដ៏សំខាន់ចំពោះមនុស្សគ្រប់រូប កំពុងតែជួបប្រទះ លើពិភពលោក
បច្ចុប្បន្ន។ បញ្ហាសក់ជ្រុះទាំងនេះ គឺបណ្តាលមកពីកត្តាជាច្រើន ទាក់ទង់នឹងការរស់នៅប្រចាំ
ថ្ងៃរបស់មនុស្ស ខ្វះនៅសារធាតុចិញ្ចឹម និង វីតាមីនផ្សេងៗ ទៀត ដូចជា៖ ខ្វះឈាម អារម្មណ៍
តាន់តឹង (ស្រ្តេស) វិតាមីន B6 និងសារធាតុវីតាមីនជាច្រើនទៀត។ល។

ខាងក្រោមនេះ គឺជារូបមន្តពិសេស ងាយៗ  ដែលជួយទប់ស្តាត់សក់ជ្រុះ និង ជួយឱ្យសក់ដុះ
លូតលាស់ឡើងវិញបានឆាប់រហ័ស ធ្វើសក់មានសុខភាពល្អ ដោយធម្មជាតិ។

វីធីទី១៖ សូមយកផ្លែស្ពឺ កិន ឬក្រឡុកឱ្យម៉ដ្ឋ យកទឹកវា ដាក់ក្នុងកូនចានគោម១ រួចលាយវា
ជាមួយនឹង ទឹកក្រូចឆ្មារ៣ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកវាលាយនៅលើស្បែក
ឱ្យសព្វ ទុករយៈពេល ៣០នាទី រួចលាងសម្អាតជាមួយនឹងទឹកធម្មតាចេញជាការស្រេច។

វិធីទី២៖ សូមយកស្លឹក curry (curry leaves) ១៥ ទៅ២០ស្លឹក លាយជាមួយនឹងសំបកក្រូច
ក្រូចឆ្មារ ១ផ្លែ និង ម្ស៉ៅ soap nut ៣ស្លាបព្រាបាយ  គ្រាប់ធញ្ញជាតិ  fenugreek  ២ស្លាបព្រា
បាយ និង សណ្តែកខៀវ ២ស្លាបព្រាបាយ បន្ទាប់មក  កិន ឬ ក្រឡុកវាចូលគ្នាឱ្យម៉ដ្ឋ  រួចប្រើ
វាលាប ឬ កក់សក់ ដូចជាសាប៊ូកក់សក់។

វិធីទី៣៖ សូមយកស្លឹកស្តៅ មួយក្តាប់ដៃ ដាក់ដំាជាមួយទឹក៤កែវ ឱ្យពុះ រួចទុកវាឱ្យត្រជាក់
ជ្រាបចូលជាតិ បន្ទាប់មក យកទឹកនេះ ដុសលាងសម្អាតសក់របស់អ្នក ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda


Tags: knowledge natural-ayurvedic-home-remedies-for-hair-loss