CamNews

ផលិតផលថ្មី 

Rydis H1004 II ៖ Robot ចម្រោះខ្យល់អាកាស

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Moneual របស់កូរ៉េខាងត្បូងទើបតែបានធ្វើការឧទ្ទេសនាមនូវ
ឧបករណ៍ robot ថ្មីមួយមានឈ្មោះថា Rydis H1004 II ដែលមានសមត្ថភាពអាចធ្វើចលនា
សព្វទីកន្លែងក្នុងបរិវេណនៃគេហដ្ឋានដើម្បីចម្រោះខ្យល់អាកាសអោយបរិសុទ្ធល្អ និងជួយ
មនុស្សចាស់ជរានៅពេលចាំបាច់ផងដែរ។

យោងតាមប្រភពពត៌មាន TechnologyReview អោយដឹងថា ឧបករណ៍ robot នេះដំណើរការ
ដោយប្រព័ន្ធប្រតិបត្តិការ Windows 7 និងចាប់ផ្តើមចេញលក់នៅក្នុងប្រទេសអាមេរិកនៅចុង
ឆ្នាំ ២០១២ នេះហើយជាមួយតំលៃ ១.០០០ដុល្លាអាមេរិកក្នុងមួយគ្រឿង។

ក្រៅតែពីមានមុខងារពិសេសក្នុងការច្រោះខ្យល់អាកាសក្នុងគេហដ្ឋានអោយបរិសុទ្ធល្អនោះ
ឧបករណ៍ robot Rydis H1004 II នេះ ក៏មានតួនាទីមួយផ្សេងទៀតយ៉ាងពិសេសផងដែរគឺ
ជួយមនុស្សចាស់ជរានៅពេលចាំបាច់បំផុតណាមួយ។ ជាក់ស្តែងគឺដើរតួប្រៀបបានជាប្រព័ន្ធ
សុវត្ថិភាពបំផុតមួយ គឺមានន័យថា Rydis តែងតែមានទំនាក់ទំនងជាប់ជានិច្ចជាមួយមនុស្ស
ចាស់ជរាក្នុងគេហដ្ឋានតាមរយៈឧបករណ៍ពាក់ជាប់នឹងដៃមានឈ្មោះថា Heart Rate ។

Rydis នេះមានបំពាក់ដោយអេក្រង់ Touch screen ដើម្បីធ្វើការកែប្រែរូបសណ្ឋាន,បណ្តាមុខ
ងារផ្សេងៗក៏ដូចជាសមត្ថភាពអាចបញ្ជារបានតាមរយៈការតភ្ជាប់ប្រព័ន្ធ Wi-Fi ផងដែរ។ នៅ
ពេលដែលមនុស្សចាស់ជរាក្នុងគ្រួសារជួបឧប្បត្តិហេតុផ្សេងៗដូចជា ដួល រឺក៏ចង្វាក់បេះដូង
មានបញ្ហា ឧបករណ៍ដែលពាក់នៅនឹងដៃនោះនឹងធ្វើការបញ្ជូនពត៌មានភ្លាមៗទៅកាន់ Rydiss
ហើយ robot នេះក៏នឹងធ្វើការហៅទូរស័ព្ទដោយស្វ័យប្រវត្តិទៅអោយសមាជិកគ្រួសារ រឺបុគ្គល
ដែលស្និទបំផុតដើម្បីជាការជូនដំណឹង ក៏ដូចជាស្នើសុំជំនួយជាចាំបាច់ផងដែរ៕

ប្រភព៖ TechnologyReview
ដោយ៖ រដ្ឋា

Tags: