ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយ
ដោយទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា
ដំរីអាស៊ី មួយក្បាលត្រូវបានរងរបួសត្រង់ស្មា តែសំណាងល្អមិនស្លាប់ បន្ទាប់ពីជនដៃដល់
ប្រដាប់ដោយអាវុធបើកការវាយប្រហារ មកលើកន្លែងលេងសៀក មួយកន្លែង ដែលមានទី
តាំងនៅរដ្ឋ Mississippi ភាគខាងត្បូង សហរដ្ឋអាមេរិក។
លើសពីនេះ បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំរដ្ឋMississippi លោក Tony Carleton បាន
គូសបញ្ជាក់អោយដឹងថា ករណីឃាតកម្មខាងលើនេះ បានកើតឡើងកាលពីម៉ោងជាង ២
ទាបភ្លឺ នៅឯកន្លែងលេងសៀក នា BancorpSouth Arena បន្ទាប់ពីបុរសដែលខ្មាន់កាំភ្លើង
បានបើកការវាយប្រហារដោយបាញ់រះមកលើកន្លែងលេងសៀកមួយនេះ ខណៈពេលដែល
គេបានធ្វើសកម្មភាពបែបនេះ ដោយបានជិះឡានក្នុងល្បឿនលឿន។
ដោយឡែក បើយោងតាមសម្តីលោក Kevan Kirkpatrick ដែលជានាយកចាត់ការផ្នែកទី
ផ្សារ នៃកន្លែងលេងសៀកមួយនេះ បានបញ្ជាក់បន្ថែមថា ក្រុមការងារពួកយើងបានលេង
សៀកនេះ មួយលើកជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ ហើយនេះ គឺជាការវាយ
ប្រហារលើកដំបូងហើយ ដែលយើងមិនដែលបានធ្លាប់ជួប ។ យ៉ាងណាមិញ បុរសដែលជា
ជនដៃដល់ ក៏កំពុងតែស្តិតនៅក្រោមការចាប់ឃាត់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវ
ច្បាប់ខណៈដែលករណីវាយប្រហារមួយនេះ ក៏កំពុងតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ