CamNews

ម៉ូតូ 

ក្រុមហ៊ុន Suzuki លេចចេញ ម៉ូដែល GSX-S1000F ABS 2016 ពិតជាសង្ហា សាកសមបំផុត សម្រាប់យុវវ័យ

យានយន្ដ៖ ក្នុងសង្គមអ្នកលេងម៉ូតួពិតប្រាកដ ត្រូវបានគេដឹងច្បាស់ហើយ​ថា​ ម៉ូតូធំគឺជាជម្រើសទី​ ១​សម្រាប់​​យុវវ័យ មិនថាទីកន្លែងណា រឺវេលាណានេាះទេ​ ម៉ូតូគឺជាក្ដីសង្ឃឹមតែមួយគត់ ប៉ុន្ដែខណៈនៃការពេញ​ចិត្ដ ក្នុង​ក្ដីស្រម៉ៃទាំងនោះ ក្រុមហ៊ុន SUZUKI ក៏បានចូលរួមចំណែកបំពេញកាតព្វកិច្ចដ៏សំខាន់ផង​ដែរ ក្នុងការសម្រាំង​​ចេញ នូវស្នាដៃដ៏អស្ចារ្យ​ ជាមួយផលិតផលម៉ូតូធំ ដែលភ្ជាប់មក នូវរូបរាង ព្រមទាំងគុណ​ភាព គួរជាទីទុកចិត្ដ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះផងដែរ ក្រុមហ៊ុន Suzuki ដដែលសូមលើក យក​នូវ ម៉ូដែលថ្មីទំនើប ស៊េរីមុនឆ្នាំ នោះគឺ ម៉ូដែល 2016 Suzuki GSX-S1000F ABS ដែលមានរាង រឹងមាំ សង្ហារ ថែមទាំង ទំនើប​។​

សមិទ្ធិផលថ្មី ស្នាដៃកែច្នៃថ្មី ម៉ូដែល 2016 Suzuki GSX-S1000F ABS ត្រូវបានបំពាក់មកទាំងស្រុង ស្ទើរ​តែគ្មាន ចន្លោះខ្វះខាតត្រង់ណានោះឡើយ លើភាពទាន់សម័យ គុណភាពកម្លាំង នឹង ទម្រង់រូបរាង​កាន់តែ​ស្រស់ស្អាត​ ហើយបើសំដៅទៅលើ បច្ចេកវិទ្យាគ្រប់គ្រងវិញ ម៉ូដែលមួយនេះ កាន់តែើប្រសើរថែមទៀត។ 

ក្រៅពីភាពទំនើបសង្សារការលីបនេះទៅ 2016 Suzuki GSX-S1000F ABS ប្រើកម្លាំង ម៉ាស៊ីន ៤ មានកម្លាំងរួម ១០០០ សេសេ និងបញ្ជាកម្លាំងម៉ាស៊ីនជាមួយ សន្ទុះកម្លាង ៦ លេខ ដែលអាចរត់បានលឿន​។ ហើយសម្រាប់តម្លៃវិញ មិនទាន់មានគេហទំព័រណាបង្ហាញឲ្យជាក់ច្បាស់នៅឡើយ​នោះទេ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ topspeed


Tags: vehicle 2016 Suzuki GSX-S1000F ABS