CamNews

យល់ដឹង 

វិធី 9 យ៉ាងធ្វើអោយនារីៗ លង់ស្រឡាញ់អ្នក

ជាការពិតណាស់  វាគឺជាភាពងាយស្រួលមួយ  ប្រសិនណា ​ បើលោកអ្នកបានដឹងនូវ
យុទ្ធ
សាស្រ្ត ក៏ដូចជាវិធីងាយៗមួយចំនួន ក្នុងការធ្វើអោយនារីៗ ចាប់អារម្មណ៏ ឬលង់
ស្រឡាញ់
លោកអ្នក។ ដូច្នេះពេលនេះ ទំព័រ Camnews សូមបង្ហាញជូននូវយុទ្ធសាស្រ្ត
ទាំងនោះជាបន្ត
បន្ទាប់ដូចតទៅ៖

១ ការយកចិត្តទុកដាក់​   នៅពេលដែលនារីមានបញ្ហាអ្វីមួយ  លោកអ្នកត្រូវធានាអោយបាន
    ថាត្រូវផ្តល់ការលួងលោមនាង   និង  សួររកហេតុផល   តែកុំព្យាយាមដឹងឬសគល់នៃបញ្ហា
    របស់នារីពីព្រោះថា   នាងចង់បានអ្នកស្តាប់ហេតុផលនៅពេលមានបញ្ហា   ជាជាងការដោះ
    ស្រាយ។

២ ត្រៀមខ្លួនរួចជាស្រេច  ជាការពិតណាស់លោកអ្នកត្រូវប្រាកដអោយបានថា   មានរូបថត
    របស់នាងនៅក្នុងកាបូបរបស់លោកអ្នក ដូច្នេះនៅពេលដែលនាងបានដឹងឮរឿងនេះ  ច្បាស់
    ណាស់ថានាងនិងគិតថា អ្នកតែងតែយកចិត្តទុកដាក់ចំពោះនាង។

៣ ភាពស្អាត មែនហើយ ភាពស្អាតគឺជាកត្តាចាំបាច់របស់មនុស្សម្នាក់ៗ ជាពិសេសនារីៗ ចូល
   ចិត្តបុរសរូបណា  ដែលមានប្រកាន់ខ្ជាប់នូវភាពស្អាតជាប់ខ្លួនជានិច្ច ដូច្នេះលោកអ្នកត្រូវធានា
   អោយបានថា លោកអ្នកមានភាពស្អាតបាទនៅពេលចេញ ទៅជួបនាងម្តងៗ។

៤ មានហេតុផលច្បាស់លាស់  ត្រូវហើយបុរសផ្ទាល់ខ្លួន ត្រូវតែមានភាពជាក់លាក់នៅក្នុងខ្លួន
    ជាពិសេស នៅពេលសារភាពស្នេហ៏ត្រូវមានហេតុផលច្បាស់លាស់ថាតើហេតុអ្វី បានជាអ្នក
    លង់ស្រឡាញ់នាង។

៥ ការនិយាយស្តី   នៅពេលដែលលោកអ្នកចេញ ដើរហើរជាមួយនាង  ក៏ត្រូវបា្រកដថារាល់
    ពាក្យសម្តីរបស់លោកនិយាយទៅបានសមរម្យ​និងមានសុជីវធម៏ ដូច្នេះ នាងនិងកាន់តែមាន
    អារម្មណ៏ល្អទៅលើអ្នកថែមមួយកំរិតទៀត។

៦ ប្រឹក្សាយោបល់    លោកអ្នកត្រូវប្រឹក្សាយោបល់ជាមួយនាង  និងសូររកដំបូន្មានខ្លះៗពីនាង
    ទោះ   បីជាមិនសូវសំខាន់ក៏ដោយ  ក៏ត្រូវស្តាប់ហេតុផលរបស់នាងដែលអាចធ្វើអោយនាង
    គិតថានាងគឺជា ចំណែកមួយនៅក្នុងជីវិតរបស់អ្នក។

៧ ព្យាយាមនៅជាមួយនាងអោយបានច្រើន   មិនថាលោកត្រូវទៅមើលកម្មវិធីបាល់ទាត់ ឬ
    ក៏ការសម្តែង Concert អីនោះទេ លោកអ្នកត្រូវប្រាកដថា    បានបបួលនាងទៅចូលរួម ទោះ
    បីដឹងថា នាងនិងមានការបដិសេធក៏ដោយ ការដែលធ្វើបែបនេះ និងអោយនាងគិតថាលោក
    អ្នកតែងតែគិតដល់នាងជានិច្ច។

៨ ធ្វើអោយនាងមានអារម្មណ៏ថាក្លាយជាសមាជិកគ្រួសាររបស់លោកអ្នក     ជាការពិត
    ណាស់លោកអ្នកត្រូវធ្វើការណែនាំនាងអោយសមាជិកគ្រួសាររបស់លោកអ្នក   បានស្គាល់
    រួមមានដូចជា   ប៉ា មាក់ បងប្អូនជាដើម។ ប្រការនេះ អាចធ្វើអោយនាងគិតថា អ្នកបានចាត់
    ទុកនាងជាសមាជិកគ្រួសាររួចទៅហើយ។

៩ និយាយពាក្យល្អៗ អំពើនាង រូមមាន ៖ រោមភ្នែករបស់នាងស្អាតណាស់នៅពេលនាងរាំមើល
    ទៅស្អាតខ្លាំងណាស់ ស្នាមញញឹមរបស់នាងពិតជាអស្ចារ្យ  នាងពិតជាឆ្លាតណាស់ កាយវិការ
    និងការនិយាយស្តីរបស់នាងពិតជាគួរអោយចាប់អារម្មណ៏ណាស់។

ខាងក្រោមនេះ គ្រាន់តែជាយុទ្ធសាស្រ្ត ក៏ដូចជាវិធីមួយចំនួនតែប៉ុណ្ណោះ តែអ្វីដែលលោកអ្នកត្រូវចង
ចាំ​ និងត្រូវធ្វើ ដើម្បីអោយនារីលង់ស្រឡាញ់អ្នក ក៏ដូចជារក្សាទំនាក់ទំនងស្នេហា អោយបានយូរ
អង្វែងនោះ គឺថា ត្រូវមានភាពស្មោះត្រង់ជាប់ជានិច្ច៕

ដោយ ៖ រិទ្ធី
ប្រភព ៖ yahoo


Tags: international news,  entertainment news,  love