CamNews

ជីវិត និងការងារ 

ក្មេងប្រុសអាយុ ១០ ឆ្នាំឡើងដល់ កំពូលភ្នំខ្ពស់ បំផុតប្រចាំទ្វីបអាព្រិច

Oisin McDevitt ជាក្មេងប្រុសអាយុ ១០ ឆ្នាំជនជាតិអង់គ្លេស បានក្លាយជាក្មេងអាយុ ១០ ឆ្នាំទី ១
ដែលបានឡើងដល់កំពូលភ្នំ Kilimanjaro ក្នុងតំបន់ Tazania ទ្វីបអាព្រិចដែលត្រូវបានគេចាត់ទុក
ជាតំបន់ខ្ពស់បំផុតក្នុងទ្វីបអាព្រិចដែលមានកំពស់ដល់ទៅ ៥៨៩៥ ម៉ែត្រ។

គេបានធ្វើដំណើរផ្សងព្រេងឡើងទៅកាន់កំពូលភ្នំជាមួយឪពុករបស់គេ Fergus វ័យ ៤២ ឆ្នាំក្នុង
ការធ្វើដំណើរនេះត្រូវបានចំណាយពេលអស់ ៤ ថ្ងៃ ខណៈដែលមនុស្សជាច្រើនទៀតចំណាយ
ពេល ៦ ថ្ងៃទៅ ១ សប្ដាហ៍ទើបអាចទៅដល់កំពូលភ្នំ។ Oisin បានប្រាប់ឱ្យដឹងថាវាពិតជាពិបាក
ណាស់ប៉ុន្តែយ៉ាងណាគេសប្បាយចិត្តក្នុងការឡើងមកដល់កំពូលភ្នំនេះជាមួយឪពុករបស់គេ៕


ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: lifestyle knowledge