CamNews

ព័ត៌មានបច្ចេកវិទ្យា 

Keyboard បំបាំងកាយ នឹងផ្លាស់ប្ដូរនិយមន័យ ស្ដីអំពីក្ដារចុចកុំព្យូទ័រ និងស្មាតហ្វូន

ថ្មីៗនេះ ក្ដារចុចកុំព្យូទ័រមួយប្រភេទ ត្រូវបានក្រុមអ្នកស្រាវជ្រាវ ឧទ្ទេសនាម ក្នុងរដ្ឋ Texas
អាមេរិក។ ក្ដារចុចពិសេស ដែលមិនមានក្ដារ ឬគ្រាប់ចុចណាមួយនេះ កំពុងធ្វើឱ្យក្រុមអ្នកបច្ចេក
វិទ្យា មានការកោតសរសើរជាទីបំផុត ព្រោះថា វាជាជំហានថ្មីស្រឡាងមួយ ក្នុងវិស័យបច្ចេក
វិទ្យាកុំព្យូទ័រ។

BmBhFVXCEAABuOx

បើទោះវាកំពុងស្ថិតក្នុងដំណាក់កាលកែលំអ ឱ្យទៅជាផលិតផលសម្រេច ប៉ុន្ដែ បច្ចេកវិទ្យាថ្មី
នេះ ត្រូវបានគេរំពឹងថានឹងផ្លាស់ប្ដូរទាំងស្រុងនូវនិយមន័យស្ដីអំពីប្រភេទក្ដារចុចបុរាណ ដែល
មានតាំងពីជាង ១៥០ឆ្នាំ ក្នុងប្រវត្តិសាស្ដ្រ ដែលនាំមកនូវបទពិសោធថ្មីសម្រាប់អ្នកប្រើប្រាស់។

ដើម្បីធ្វើបានដូចខាងលើ អ្នកប្រើប្រាស់កុំព្យូទ័រ គ្រាន់តែពាក់ខ្សែដៃនៅលើម្រាមដៃទាំង ៤
ដែលមានឈ្មោះថា AirType ហើយអ្នកប្រើប្រាស់អាចបញ្ចូលទិន្នន័យ ដោយគ្រាន់តែបំលាស់
ទីម្រាមដៃ ដូចទៅនឹងការប្រើប្រាស់ក្ដារចុចធម្មតា។ នៅលើ AirType ក្រុមអ្នកស្រាវជ្រាវ បាន
បំពាក់ប្រព័ន្ធសេនសឺរ ដែលអាចតាមដានសកម្មភាពម្រាមដៃដោយស្វ័យប្រវត្ត ហើយលទ្ធ
ផលនឹងបង្ហាញនៅលើអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទចល័ត។

ក្រៅពីនេះ AirType ក៏មានមុខងារ Bluetooth តភ្ជាប់ទៅនឹងឧបករណ៍ផ្សេងៗ ដូចជាលេបថប ថេប្លេត ឬស្មាតហ្វូន។ល។ ដូច្នេះ អ្នកប្រើប្រាស់នឹងមានភាពងាយស្រួលបំផុត ក្នុងការសរសេរនៅលើឧបករណ៍ទាំងនេះ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ airtype/designTaxi