យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដទំនើប Audi សូមធ្វើការបង្ហាញពី ប្រភេទស៊េរីថ្មីមួយទៀត ដែលបានឆ្លងកាត់ការដាក់តាំងពិព័រនៅ ទីក្រុង Los Angeles នោះគឺ Audi Prologue ។
Audi Prologue គឺជាស៊េរីរថយន្ដថ្មីមួយប្រភេទផ្សេងទៀត ដែលក្រុមហ៊ុនដាក់តាំងក្នុងកម្មវិធី បង្ហាញម៉ូតរថយន្ដទំនើបនៅ សហរដ្ឋអាមេរិក ។ ពិតណាស់ស្របពេលជាមួយគ្នានោះផងដែរ ក្រុមហ៊ុនបានទទួលការចាប់អារម្មណ៍ជាខ្លាំង ជាមួយទម្រង់នៃការឆ្នៃម៉ូត ប្រកបទៅដោយ ភាពទំនើប និង ទាន់សម័យ ។
យោងតាមការបង្ហាញរបស់ក្រុមហ៊ុន លើគេហទំព័របានឲ្យដឹងថា ម៉ូដែល Audi Prologue មានលក្ខណៈមិនដូចស៊េរីដទៃទៀតឡើយ ទាំងម៉ូត ទាំងទំហំ និង បរិក្ខាបំពាក់ គឺសុទ្ធសឹងតែស្ថិតក្នុងការឆ្នៃម៉ូត ថ្មីទាំងអស់ ។ ចំណែកសមាសភាពម៉ាស៊ីនវិញ Audi Prologue ប្រើថាមពល ៨ ម៉ាស៊ីន (V8) ខ្នាតរង្វាស់ ៤.០ liter និងប្រើប្រអប់លេខអូតូ ។ ចំពោះតម្លៃវិញ យោងតាមគេហទំព័រមិនបានបញ្ជាក់នៅឡើយទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ spritamplifier