CamNews

ម៉ូតូ 

KTM 125 DUKE ABS សេរី 2015 ទំនើប សង្ហា និង ទំនុកចិត្ដ

មកដល់ថ្មី ជាការសម្ដែងរួបរាងស្ថិតក្នុងលក្ខណប្លែក នៃកូនចៅជំនានក្រោយរបស់ ក្រុមហ៊ុន KTM ​គឺ​ម៉ូតូ​ ម៉ាក  KTM 125 Duke ABS ២០១៥។ 

ក្រុមហ៊ុន​ KTM ដែលកាលពីឆ្នាំ ២០១៣ បានទទួលបានការគាំទ្រខ្លាំងក្លា ពីការពេញ​និយម ផលិត​ផល​មួយ​នោះគឺម៉ូតូ​ម៉ាក​ Duke ។ ប្រភេទម៉ូដែលនេះ ក្រុមហ៊ុនទើបតែ​ បញ្ចេញស្នាដៃដំបូង នៅឆ្នាំ​ ២០១២​ហើយ ប្រភេទ ABS​ នៅឆ្នាំ ២០១៣ ឆ្លងកាត់ការ ឆ្នៃម៉ូតយ៉ាង ផ្ចិតផ្ទង់ ដើម្បី​សម្រេច​បាន​ជោគ​ជ័យ នៅ​រូបរាង។ ជាមួយ​លក្ខណៈ ថ្មី​បែបនេះ  KTM 125 Duke ABS រចនាឡើង ស្របតាមទម្រង់​ស្ដង់ដាក្នុង​​​​រួប​រាង​សម្ដែង​ឡើង សមត្ថភាព​ ទំនើប និង​ សង្ហា។ ការប្រលូកក្នុងសង្គម ម៉ូតូធំ ដូច​ដែល​អ្នក​ធ្លាប់​​ដឹង​​មក​ហើយពី ប្រជា​ប្រិយ​​ភាព​កន្លង​មក ស្ទើគ្រប់ស្រទាប់អតិថិជន មានការកោត​សរសើរ​ទាំង គុណភាព និង​រួប​សម្បត្ដិ។ ស្របនិ​ងការ​ពេញ​​និយម​បែបនេះ ក្រុមហ៊ុន មិនបានធ្វើ មានអាកអន់ចិត្ដឡើយ តួយ៉ាង​ខិតខំ​​ប្រឹង​បង្កើន ស្នា​ដៃ​ផលិត និង វិវឌ្ឍទៅតាម ចំណាត់​ឆ្នាំ ។ 

ពិតណាស់  KTM 125 Duke ABS ២០១៥ នេះប្រើសមាសភាព ១ ម៉ាស៊ី កម្លាំង ១២៥ សេសេ ប្រើ​សឺប៉ាប់​ ៤ ដើម ខ្នាតរង្វាស់​ល្បឿន ឌីជីផល ហើយអាចប្រើបា្រស់ល្បឿនប្រហែលដល់ទៅ ១៣៣ គ.ម ក្នុងមួយម៉ោង។ សូមបញ្ជាក់ឡើងវិញថា KTM 125 Duke ABS ២០១៥ នេះ យោង​តាម​ប្រ​ភព​គេហទំព័រ គឺមិន​ទាន់​​បាន​ប្រាប់​តម្លៃ​នៅ​ឡើយទេ​។ ទស្សនារួបភាពទាំងអស់គ្នា ៖​ 






ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 

 

 

 


Tags: Vehicle 2015 KTM 125 DUKE ABS