យានយន្ដ៖ ក្រុមហ៊ុនផលិតម៉ូតួ MV Agusta ដែលមានទីតាំងស្ថិតក្នុងប្រទេសអ៊ីតាលី បានសម្រេចស្នាដៃស៊េរីថ្មីមួយទៀតហើយ គឺ MV Agusta F4 RC 2015 ដែលមានរាងទំនើប ធំ សង្ហាព្រមទាំងរឹងមាំ ។
យោងតាមកាបង្ហាញរបស់ គេហទំព័រពាណិជ្ជកម្មអន្ដរជាតិបានឲ្យដឹងថា ម៉ូដែល MV Agusta F4 RC ស៊េរីឆ្នាំ 2015 គឺជាប្រភេទម៉ូតូធំ ដែលប្រើប្រាស់សមត្ថភាពរូបរាងសង្ហា ហាប់រាំងមាំ ព្រមទាំងកម្លាំងខ្លាំង ដើម្បីចូលខ្លួនវាយលុកទីផ្សារ ក្នុងឆ្នាំ ២០១៥ នេះ ។ ជាមួយនឹងការលើកឡើងនេះផងដែរ MV Agusta F4 RC ស៊េរីឆ្នាំ 2015 ប្រើសមាសភាពកម្លាំង ៤ ម៉ាស៊ីន និង ១០០០ សេសេ ត្រូវនឹង ២១០ សេះ ដែលអាចបញ្ជាល្បឿនបានដល់ទៅ ៣០០ គ.ម/ម៉ោង ។ ចំពោះតម្លៃវិញគឺ ៣៧០០០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed