CamNews

ព័ត៌មានអន្តរជាតិ 

អ្នកពន្លត់អគ្គីភ័យ ២ នាក់ស្លាប់ ខណៈ ១១ នាក់ទៀត របួស ក្នុងហេតុការណ៍ បាក់រលំ ឃ្លាំងមួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារ ពន្លត់អគ្គីភ័យ ២ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ១១ នាក់ ផ្សេងៗ ទៀត របួសធ្ងន់ ស្រាល ក្រោយមានករណី បាក់រលំ ឃ្លាំងមួយកន្លែង ក្នុងទីក្រុង Harbin ខេត្ត  Heilong- jiang ភាគខាងកើតឆៀងខាងជើង ប្រទេសចិន នេះបើយោងតាមការគូសបញ្ជាក់អោយដឹងពី  អាជ្ញាធរ ក្នុងស្រុក ។

លោក Song Xibin អភិបាលក្រុង បំភ្លឺអោយដឹងថា ហោចណាស់ អ្នកពន្លត់អគ្គីភ័យម្នាក់ បន្ត   ជាប់ នៅ ក្រោមឃ្លាំងបាក់រលំនោះនៅឡើយ ។ បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា ក្រុមការងារជួយសង្គ្រោះ ក្នុងស្រុក កំពុងតែប្រឹងប្រែងជាខ្លាំង អោយអស់ពីលទ្ធភាព ក្នុងការចេញជួយសង្គ្រោះ ។ សេច   ក្តីរាយ ការណ៍ បញ្ជាក់អោយដឹងថា ក្រុមការងារពន្លត់អគ្គីភ័យ ដែលបានជាប់ក្រោមគំនរថ្ម  បាក់ រលំ នោះ ត្រូវ បានរងការសង្កត់និងឃ្លាំងរលំពីលើ នៅពេលដែលពួកគេ ព្យាយាមពន្លត់អគ្គីភ័យ ដែល   កំពុងតែឆាប ឆេះជាន់ទី ៣ នោះ ចេញពីឃ្លាំងផ្សារ Beifangnanxun នៅម៉ោង ១០ យប់ ថ្ងៃសុក្រ យប់ មិ ញនេះផ្ទាល់ តែម្តង ដោយបានកប់បុរសអ្នកពន្លត់អគ្គីភ័យ នៅជាន់ទី ពីរ ។


ដោយឡែក ក្រុមការងារពន្លត់អគ្គីភ័យ ទាំង ១១ នាក់ ដែលបានរងរបួសនោះ ត្រូវ   បាន ក្រុមមន្រ្តីពាក់ ព័ន្ធប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះ ៣ នាក់ ក្នុងចំណោម ១១ នាក់ រង  រ បួសធ្ងន់ ។ គួររំឮក ថាឃ្លាំងស្តុកមួយនេះ គឹជាផ្នែកមួយនៃសំណង់អាគាររស់នៅ កំពស់ ១១ ជាន់  ខ ណៈ  ចាប់ពីជាន់ទី ១ ដល់ជាន់ទី ៣ ត្រូវបានគេប្រើប្រាស់ជាឃ្លាំងស្តុក ស្របពេលដែល ៨ ជាន់ផ្សេងទៀត  បានប្រើប្រាស់ជា សំណង់អាគាររស់នៅ ។ ទម្រាំតែគ្រប់គ្រងគ្រោះអគ្គីភ័យបាន ក្នុងនោះ ប្រជាពលរដ្ឋ   នៅក្នុងតំបន់ ត្រូវ បានជម្លៀសខ្លួនចេញទៅកាន់ទីដែលមានសុវត្ថិភាព ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong