លោកយាយចំណាស់អាយុ ១២៧ឆ្នាំម្នាក់នៅក្នុងប្រទេសគុយបា ទើបតែបានធ្វើការប្រកាស
ថារូបគាត់ទើបជាមនុស្សដែលមានវ័យចំណាស់បំផុតក្នុងពិភពលោកយើងនេះ។ ខណៈពេល
ដែលតំណែងឯតទគ្គកម្មពិភពលោកបច្ចុប្បន្ននៃអ្នកដែលមានអាយុច្រើនជាងគេត្រូវបានទៅ
លើលោកយាយជាតិអាមេរិកម្នាក់ដែលមានអាយុត្រឹមតែ ១១៥ឆ្នាំនោះ។
លោកយាយ Juana Bautista បង្ហាញលិខិតស្នាមដែលបញ្ជាក់ថាគាត់កើតនៅ
ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៨៨៥។
បើយោងតាមលិខិតស្នាមដែលលោកយាយ Juana Bautista de la Candelaria Rodr�guez
បង្ហាញ លោកយាយគឺជាជនជាតិគុយបា គាត់កើតនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៨៨៥ នៅក្នុង
ទីក្រុង Ceiba Hueca ជាកន្លែងដែលគាត់រស់នៅបច្ចុប្បន្ន។
ប្រសិនបើលិខិតបញ្ជាក់នោះពិតប្រាកដមែន នោះលោកយាយ Bautista មានអាយុច្រើនជាង
១២ ឆ្នាំបើធៀបជាមួយអាយុរបស់លោកយាយ Besse Cooper ដែលមានអាយុ ១១៥ឆ្នាំដែល
កំពុងរស់នៅឯ Georgia ក្នុងប្រទេសអាមេរិក។ លោកយាយ Besse Cooper ត្រូវបានអង្គភាព
Guinness ទទួល ស្គាល់ថាជាបុគ្គលដែលមានអាយុច្រើនជាងគេនៅក្នុងពិភពលោកកាលពី
កំឡុងខែមករាឆ្នាំកន្លងទៅ គឺនៅបន្ទាប់ពីលោកយាយ Maria Gomes Valentin ជាជនជាតិ
ប្រេស៊ីលទទួលមរណៈភាព។ លោកយាយ Valentin កើតមុនលោកយាយ Cooper ៤៨ថ្ងៃ។
លោកយាយ Juana Bautista បង្ហាញពីចិញ្ចៀនដែលម្តាយរបស់គាត់ជូនគាត់កាលពីគាត់
អាយុបាន ១៥ឆ្នាំ។
ប៉ុន្តែការប្រកាសបញ្ជាក់របស់លោកយាយ Bautista មិនត្រូវបានអន្តរជាតិទទួលស្គាល់នោះ
ឡើយ។ អង្គភាពស្រាវជា្រវភាពចាស់ជរាមួយមានទីស្នាក់ការនៅ Los Angeles ក៏មានមន្ទិល
សង្ស័យលើអាយុរបស់លោកយាយ Bautista នេះផងដែរ។
លោកយាយ Juana Bautista ប្រារព្ធធ្វើពីខួបកំណើតគំរប់អាយុ ១២៧ ឆ្នាំកាលពី
ថ្ងៃទី ២ កុម្ភៈ ឆ្នា ២០១២ កន្លងទៅថ្មីៗនេះ។
គុយបាគឺជាប្រទេសមួយដែលប្រជាជនមានអាយុកាលជាមធ្យមមានកំរិតខ្គស់បំផុតនៅ
អាមេរិកឡាទីនគឺ ៧៨ ឆ្នាំ ហើយគិតមកដល់ឆ្នាំ ២០១១ កន្លងទៅប្រទេសនេះមានប្រជាជន
ជាង ១.៥០០ នាក់ដែលមានអាយុលើ ១០០ឆ្នាំ៕
ប្រភព៖ Huffingtonpost
ដោយ៖ រដ្ឋា