ការប្រកួតរវាងពីរក្រុមដែលមាននៅក្នុងដៃដល់ទៅ១៣ ពាន Champoins League ជាមួយ
នឹងឯក្កតកម្មលើកពានក្នុងក្របខ័ណ្ឌបាល់ទាត់ប្រទេសរបស់ខ្លួនផងនោះ ការប្រកួតរវាង
ក្រុមទាំងពីរនេះពិតជាការប្រកួតដែលគួរអោយទស្សនាជាទីបំផុត។
មិនគ្រាន់តែចាញ់គូរប្រកួតនូវកេរ្តិ៏ឈ្មោះប៉ុណ្ណោះទេ Bayern Munich បានឆ្លងកាត់ពីរប្រកួតបន្ត
បន្ទាប់គ្នានៅBundesligaជាមួយលទ្ធផលពិបាកនឹងទទួលយកគឺ ចាញ់Dortmund 0-1 និងស្មើ
Mainz 0-0។
ផ្ទុយទៅវិញ Real Madrid កំពុងដើរត្រូវគោលដៅរបស់ខ្លួន។ក្រុមរបស់លោកJose Mourinho
បានក្រោកឈរចំពេលវេលាជាមួយការឈ្នះពីរប្រកួតជាប់គ្នា(4-1ជាមួយ Atletico Madrid និង
3-1ជាមួយ Gijon)ដោយរក្សានូវគំលាត៤ពិន្ទុមុនការប្រកួតEl Clasico ចុងសប្តាហ៏នេះ ទន្ទឹមនឹង
ឯក្កតកម្ម១០៧គ្រាប់នៅLa Liga។
ប្រសិនបើអាចលេងបាននូវកំរិតកំពូលរបស់ខ្លួន Bayern Munich ពិតជាអាចធ្វើអោយReal
ជួបការលំបាកមិនខាន។ជាក់ស្តែងប្រទេសអាឡឺម៉ង់ ជាកន្លែងដែលReal ខ្លាចក្នុងការប្រកួត។
ក្នុង២២ប្រកួតដែលត្រូវធ្វើជាភ្ញៀវជាមួយបណ្តារក្លឹបអាឡឺម៉ង់Real អាចយកឈ្នះបានតែ១ប្រកួត
គត់ ដោយចាញ់ដល់ទៅ១៥ប្រកួតឯណោះ។ជាមួយBayern គឺReal បានចាញ់ដល់ទៅ៨ប្រកួត
ដោយស្មើតែ១ប្រកួតប៉ុណ្តោះក្នុងការប៉ះគ្នា៩ប្រកួត។ដូច្នេះReal កំពុងមានគំនាបសតិអារម្មណ៏
យ៉ាងខ្លាំងក្នុងការប្រកួតយប់នេះ។
ប៉ុន្តែបាល់ទាត់គឺគ្មានអ្វីអាចនឹងនិយាយបានមុនឡើយ ដូច្នេះមានតែការតាមដានទស្សនាទាំង
អស់គ្នានៅយប់នេះវេលាម៉ោង01:45AM ថ្ងៃទី18/04។
ដោយ៖ និស្ស័យ
ប្រភពពី៖ Bongdaso