CamNews

ព័ត៌មានអន្តរជាតិ 

រង្គោះរង្គើផ្លូវកាយ និងផ្លូវចិត្ត ពាក់ព័ន្ធ សាលក្រមតុលាការ កាលពីថ្ងៃច័ន្ទ មិនចាប់ទោស អ្នកបាញ់សម្លាប់

ព័ត៌មានអន្តរជាតិ ៖ ក្រុមគ្រួសារ MIchaek Brown ដែលជាជនរងគ្រោះ យុវជនស្បែកខ្មៅមួយរូប ត្រូវ បានបាញ់ស្លាប់ដោយមន្រ្តីប៉ូលីសកាលពីពេលកន្លងទៅនោះ ពួកគេអះអាងអោយ ដឹងថា ពួកគេពិត ជាទទួលរងនូវភាពរង្គោះរង្គើខាងផ្លូវចិត្តជាខ្លាំង ពោលកើតទុកមិនសុខចិត្ត​ ដោយ​​​   សាលក្រមរបស់ តុលាការ​ ពាក់ព័ន្ធទៅនឹងការសម្រេចចិត្ត មិនចោទប្រកាន់ទោស ចំពោះប៉ូលីស ជា អ្នកបាញ់សម្លាប់ លោក Darren Wilson ។


ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ីចេញផ្សាយប៉ុន្មានម៉ោងមុននេះ អោយដឹងថា លោក Wilsonជាមន្រ្តី ប៉ូលីសបាញ់សម្លាប់យុវជន Brown ក្នុងក្រុ Ferguson​ រដ្ឋ Missouri អំឡុងខែសីហាកន្លងទៅនោះសរ បញ្ជាក់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីពេលថ្មីៗនេះ អោយដឹងថា វិនាទី  នោះ  លោក  ពិតជាមាន មនសិការស្អាតស្អំ ។​ ដោយឡែក ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លើកនេះ រហូត    មានការសម្រេច ចិត្តមានការជាប់ទោស បានញ៉ាំងអោយមានការផ្ទុះការតវ៉ា នៅតាមបណ្តាទីក្រុង ១៣ ទីក្រុង កាលពី យប់ថ្ងៃអង្គារកន្លងទៅនេះ ។


នៅក្នុងទីក្រុង Ferguson មានភាពចលាចលជាខ្លាំង ស្របពេលដែល   មន្រ្តីប៉ូលីស បានប៉ះទង្គិចគ្នា ជាមួយនឹងហ្វូងបាតុករ ក្នុងនោះ រថយន្តប៉ូលីសច្រើនគ្រឿង រងនូវការ  ដុតបំផ្លាញពីសំណាក់ក្រុមបា តុករ ។ ទោះជាយ៉ាងណាក៏ដោយចុះ មកទល់នឹងបច្ចុប្បន្នភាព សន្តិសុខ  នៅក្នុងតំបន់ មានភាព ប្រ សើរច្រើនបើធៀបទៅថ្ងៃច័ន្ទ ក្នុងនោះ មានការផ្ទុះកុបកម្មហឹង្សា ការ  ប៉ះទង្គិច ករណីដុតរថយន្ត និង សំណង់អាគារជាដើម ។


កងកម្លាំង  ថ្នាក់   ជាតិ ប្រមាណជាង ២០០០ នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងក្រុង កាលពីយប់ថ្ងៃ អង្គារ     កន្លងទៅ ច្រើនជាងថ្ងៃច័ន្ទ លើសលប់ ដោយគ្រាន់តែបានដាក់ពង្រាយកម្លាំងត្រឹមតែ ៧០០ នាក់ ។ គួរ    បញ្ជាក់ ថា ក្រុមមនុស្ស ប្រមាណជាង ៤០ នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្នុងការប៉ះទង្គិច លើកនេះ ។


អភិបាលរដ្ឋ Missouri លោក Jay Nixon គូសបញ្ជាក់អោយដឹងថាវត្តមាននៃកម្លាំងក្នុងស្រុកទាំងនេះ ពិតជាមានប្រយោជន៍ ហើយលោកនឹងបន្តតាមដានស្ថានការណ៍ជាក់ស្តែង ដើម្បីធានាអោយបានថា តើតម្រូវអោយមានកម្លាំងបន្ថែមទៀត ឬក៏យ៉ាងណា ៕

....... អាន ៖ ផ្ទុះបាតុកម្ម និងកុបកម្ម ក្តៅគគុកទូទាំង សហរដ្ឋ ក្រោយមន្រ្តីប៉ូលីស សម្លាប់មនុស្ស ហើយ មិនជាប់ទោស

....... - អាន ៖ ផ្ទុះកុបកម្ម ផ្អើលសហរដ្ឋអាមេរិក ក្រោយចេញសេចក្តីប្រកាស ប៉ូលីសបាញ់សម្លាប់ យុវជនម្នាក់ រួចគ្មានទោស

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Ferguson Michael Brown