CamNews

ម៉ូតូ 

Energica Ego ២០១៥ ប្រើ​សមត្ថភាព ​អាគុយ

មកដល់ទៀតហើយ ដើម្បីបង្ហាញពីភាពទំនើបមិនដែលធ្លាប់ជួបប្រទះកន្លងមក នោះគឺ ក្រុមហ៊ុន ​​Energica បានផលិតម៉ូតូធំម៉ាក Energica Ego ២០១៥ ។

តើអ្នកធ្លាប់​បានជួបប្រទះទេប្រភេទម៉ូតូធំដែលប្រើបច្ចេកវិទ្យាទំនើប ដោយភ្ជាប់ប្រព័ន្ធ កុំព្យូទ័រ ហើយ​​និង​​អាច​ប្រើប្រាស់ថាមពលអគ្គីសនី(ប្រើកម្លាំងអាគុយ) ជាមួយនិងក​ម្លាំង​មហិមា​ស្ទើរតែ​មិនគួរ​ឲ្យជឿ​បានទេ? ​ស្រប​នឹង​ការសម្រេច​បានជោគជ័យ​លើសម្មិទ្ធិផលដ៏អស្ចារ្យនេះ ក្រុមហ៊ុនពិតជា​ប្រើ​ប្រាស់​ពេល​វេលាដ៏​យូ​​របំផុត​ទើប​​អាច​ឈានទៅដល់គោលដៅមួយនេះបាន ហើយលក្ខខ័ណ្ឌ នៃជោគ​ជ័យ​មួយនេះ​ក្រុមហ៊ុន​បាន​​ទទួល​​ការ​​ស្ងើច​សរ​សើរ​​យ៉ាងក្រៃលែង​ចំពោះ​ការរកឃើញនេះ ។ 

សម្រាប់សមត្ថភាពវិញក្រុមហ៊ុនសូមបង្ហាញថា​ Energica Ego ២០១៥ នេះអាចនាំអ្នកឲ្យ​ទៅដល់​​ល្បឿន​កំពូល​ ២៤០ គ.ម ក្នុងមួយម៉ោង។ ចំណែកតម្លៃមិន​មានព័ត៌មានច្បាស់​លាស់តែបើយោង​ទៅ​តាម​​គេហ​ទំព័រ Topspeed គឺប្រហែល ២៣០០០ ដុលា្លរ។ 











ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 



 

 


Tags: Vehicle Energica Ego ២០១៥