CamNews

ព័ត៌មានអន្តរជាតិ 

ក្រុងហុងកុង កាន់តែធ្លាក់ចូល សភាពវឹកវរ ខណៈក្រុមបាតុករ មិនខ្ចីត្រលប់ទៅផ្ទះ ប៉ះទង្គិច ជាមួយប៉ូលីស

ព័ត៌មានអន្តរជាតិ ៖ ការផ្ទុះការតវ៉ា នៅក្នុងទីក្រុង ហុងកុង កាន់តែមានសភាពវឹកវរ ធ្ងន់ធ្ងរ និងកើន ឡើងជាបន្តបន្ទាប់ ក្រោយពីក្រុម បាតុករមួយម៉ឺននាក់ បានធ្វើការបដិសេធ ក្នុងការបញ្ជាអោយពួក គេរុះរើជំរុំរបស់ខ្លួន និងត្រលប់ទៅផ្ទះវិញ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយពីគេ ហទំព័រសារព័ត៌មានប៊ីប៊ីស៊ី ។


ប្រភពដដែលបន្តអោយដឹងថា ក្រុមបាតុករ បានកើនឡើងជាបន្តបន្ទាប់ នៅពេលដែលក្រុមមន្រ្តី ប៉ូ លីសបានប្រើដំបងឆក់ ក៏ដូចជា ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ កាលពីវេលាព្រឹកថ្ងៃ ច័ន្ទម្សិលមិញនេះ ។ ក្រោយមកទៀត ក្រុមប៉ូលីស បានដកថយ ។ ក្រុមតវ៉ា គាំទ្រ លទ្ធិប្រជាធិបតេ យ្យមួយក្រុមដ៏ធំនេះ បានខឹងសម្បារទៅលើប្រទេសចិន សម្រាប់ការកំណត់ជម្រើសរបស់ពួកគេ ទាក់ទិនទៅនឹងការបោះឆ្នោត ជ្រើសរើសមេដឹកនាំក្រុងហុងកុង ឆ្នាំ ២០១៧ ខាងមុខនេះ ។ ដោយ ឡែក ប្រទេសចិន បានធ្វើការព្រមាន ដល់ប្រទេសឯទៀត មិនអោយគាំទ្រ ដល់ការប្រមូលផ្តុំខុស​ ច្បាប់ ។


ក្រុមបាតុករ ភាគច្រើន គឹប្រមូលផ្តុំទៅដោយបណ្តាសិស្ស និស្សិត បញ្ញាវ័ន និងសមាជិកនៃ Occupy Central civil disobedience movement តម្រូវអោយរដ្ឋាភិបាលទីក្រុង ប៉េកាំង បោះបង់ចោល នូវ គម្រោងផែនការរបស់ខ្លួន ក្នុងការពិនិត្យអោយដិតដល់ ដល់បេក្ខភាព សម្រាប់មុខតំណែង នាយក ប្រតិបត្តិ ក្នុងការបោះឆ្នោត នាឆ្នាំ ២០១៧ ខាងមុខនេះ​ ពោល ពួកគេចង់បាន ជម្រើសបេក្ខភាព ដោយសេរី តួយ៉ាងមកទល់នឹងបច្ចុប្បន្នភាព នាយកប្រតិបត្តិ សម្រាប់ទីក្រុងមួយនេះ ត្រូវបានជ្រើស រើសដោយយន្តការ ដែលគាំទ្រ រដ្ឋាភិបាលទីក្រុង ប៉េកាំង ៕


- អាន ៖ ហុងកុង ធ្លាក់ចូលភាពវឹកវរ ខណៈក្រុមបាតុករ រាប់ពាន់ នាក់ ទាមទារ លទ្ធិប្រជាធិបតេយ្យ ពេញលេញ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong