យានយន្ដ៖ ក្រុមហ៊ុន Toyota បានធ្វើការដាក់បង្ហាញរថយន្ដម៉ូដែល Toyota Avensis ស៊េរីថ្មីទៀតសម្រាប់ឆ្នាំ ២០១៦ ដែលគម្រោងថ្មីនៃ ម៉ូដែលមួយនេះ គឺមិនមានកែប្រែទម្រង់ម៉ាស៊ីន ថាមពលអ្វីនោះទេ ប៉ុន្ដែផ្ដោតសំខាន់លើការគ្រប់គ្រងប្រព័ន្ធជាមួយ ការដាក់បញ្ចូលបច្ចេកវិទ្យាកាន់តែទំនើប។
យោងតាមការបង្ហាញរបស់គេហទំព័រមួយបានឲ្យដឹងថា ម៉ូដែល Toyota Avensis ស៊េរីឆ្នាំ 2016 នេះ ត្រូវបានក្រមហ៊ុន សម្រេចដំណើរការលើទីផ្សារប្រកួតប្រជែង តាំងពីពីរសប្ដាហ៍មកម្ល៉េះ ហើយលក្ខណៈរូបរាងក៏ មានការកែច្នៃខុសគ្នាផងដែរទៅនឹង ម៉ូដែលមុនៗ។ លក្ខណៈសម្បត្ដិស្រស់សង្ហា ព្រមទាំងភាពរលើបរលោង ម៉ូដែលមួយនេះ ក្រុមហ៊ុន តូយូតាបានអះអាងថា គឺជាម៉ូដែលរថយន្ដទំនើប ប្រណិតល្អបំផុតសម្រាប់ប្រិយមិត្ដដែលនិយមប្រើប្រាស់រថយន្ដទំនើប ។
សម្រាប់ម៉ូដែលពិសេសនេះ ក្រុមហ៊ុន តូយូតា បានសម្រេចផ្ដល់ឲ្យប្រិយមិត្ដរបស់ខ្លួន នូវ ៣ ជម្រើសនៃផ្នែកម៉ាស៊ីនសំខាន់ គឺប្រភេទម៉ាស៊ីន ប្រើម៉ាស៊ូត ម៉ាស៊ីនប្រើសាំង និង ប្រភេទម៉ាស៊ីន ប្រើប្រអប់លេខដៃ ។ កម្លាំងម៉ាស៊ីន ប្រើម៉ាស៊ូតខ្នាតរង្វាស់ ២.០ Liter អាចប្រើអស់ចំនួន ៣៣ គ.ម/លីត ចំណែកកម្លាំងម៉ាស៊ីនប្រើសាំង ខ្នាតរង្វាស់ ១.៣ Liter ប្រើប្រអប់លេខដៃ អាចប្រើអស់ ២០ គ.ម/លីត និង លេខអូតួ ខ្នាតរង្វាស់ ២.០ liter អាចប្រើប្រាស់រហូតដល់ ១៨ គ.ម/លីត ។ សម្រាប់តម្លៃវិញ ម៉ូដែលមួយនេះ គឺអាចឈានចាប់ពី ១៩០០០ ដុល្លារឡើងទៅ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ bestcar2016