CamNews

សុខភាព 

អាហារសុខភាព ៣យ៉ាង ជួយឱ្យសក់ដុះលូត លាស់ឆាប់រហ័ស

សក់គឺជាផ្នែកមួយដ៏សំខាន់ផងដែរ  នៃសម្រស់របស់មនុស្សគ្រប់រូប សក់អាចបង្ហាញពីភាពទាក់ទាញ
និង បង្កើននូវភាពស្រស់ស្អាត  ចំពោះមនុស្សទូទៅ  មិនថាបុរស ឬ ស្រ្តីនោះទេ។ តើអ្នកលោកចង់ឱ្យ
សក់ដុះលូតលាស់មករឹងមាំ ទន់ ភ្លឺរលោង និង មានសុខភាពសក់ល្អ ដោយធម្មជាតិដែរ ឬទេ?

ខាងក្រោមនេះ យើងសូមបង្ហាញជូនលោកអ្នកនូវប្រភេទអាហារមួយចំនួន  ដែលអាចជួយឱ្យសក់ដុះ
លូតលាស់មកមានភាពរឹងមាំ និង មានសុខភាពល្អ។

អយស្ទើរ៖ គឺជាប្រភេទអាហារសមុទ្រម្យ៉ាងដែលមានឱជារសឆ្ងាញ់ពិសា មិនតែប៉ុណ្ណោះ  វាមានផ្ទុក
នូវប្រូតេអ៊ីន សារធាតុចិញ្ចឹម និង វីតាមីន  ជាច្រើនទៀត  ដែលអត្ថប្រយោជន៍យ៉ាងសំខាន់សំរាប់សុខ
ភាពសក់ និង ជួយឱ្យសក់ដុះលូតលាស់មករឹងមាំ ទន់ ភ្លឺរលោង។

ស៊ុត៖ គឺជាប្រភពអាហារដ៏សំខាន់បំផុតសម្បូរទៅដោយសារធាតុប្រូតេអ៊ីននិងសារធាតុផ្សេងៗ ទៀត
ដូចជា៖ ស័ង្កសី ស៊ីលីញ្ញូម ស៊ុលផួរ និង ដែក។ សារធាតុដ៏សំខាន់ទាំងនេះ ជាពិសេស សារធាតុដែក
ដើរតួនាទីយ៉ាងសំខាន់ ក្នុងការពារសក់ជ្រុះ និង ជួយឱ្យសក់ដុះលូតលាស់មកបានឆាប់រហ័ស  និងរឹង
មាំ។

ដំឡូងបារាំង (ផ្អែម)៖ ជាប្រភេទអាហារដែលមានផ្ទុកនូវសារធាតុ antioxidant beta carotene ដែល
ធ្វើឱ្យសុខភាពសក់របស់អ្នកមានសភាពរឹងមាំ ការពារស្បែកក្បាលមានអង្កែនិងស្បែកក្បាលរមាស់៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ webmd


Tags: Health Foods for Healthy Hair