យានយន្ដ៖ Land Rover ដែលជាក្រុមហ៊ុនមួយទទួលបានការគាំទ្រច្រើន លើសមត្ថភាពផលិត រថយន្ដទំនើប ស្រស់សង្ហា និងទាក់ទាញ ពេលនេះបានប្រកាសជាផ្លូវការនូវម៉ូដែលបន្ទាប់មួយទៀតសម្រាប់ឆ្នាំ 2015 នោះគឺ Land Rover LR4 2015 ។
Land Rover LR4 2015 ត្រូវបានក្រុមហ៊ុន ធ្វើការឧទ្ទេសនាមម្ដងរួចមកហើយ កាលពីដើមឆ្នាំ ២០១៥ ប៉ុន្ដែមិនទាន់បង្ហាញជាផ្លូវការនោះទេ ។ ម៉ូដែលមួយនេះ បើតាមការអះអាងរបស់ គេហទំព័របានឲ្យដឹងថា ប្រើសមាសភាពរូបរាង មិនខុសគ្នាទៅនឹង ម៉ូដែលមុនៗនោះទេ តែអ្វីដែលចង់បង្ហាញនោះគឺ ថា គ្រាន់តែថា មានភាពពិសេសត្រង់ បន្ថែមនូវ ប្រព័ន្ធគ្រប់គ្រង កាន់តែទំនើបជាងមុនទៅទៀត ហើយបរិក្ខារបស់រថយន្ដក៏កាន់តែ ទំនើបថែមទៀត ផង។
Land Rover LR4 2015 ប្រើសមាសភាពកម្លាំង ៦ ម៉ាស៊ីន V6 ខ្នាតរង្វាស់ ៣.០ Liter ប្រើប្រអប់លេខអូតួ ស្មើនឹង ៦ លេខ ។ Land Rover LR4 2015 អាចរត់បានល្បឿនលឿបបំផុត ២២០ គ.ម/ម៉ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed