CamNews

ម៉ូតូ 

ប្លែកទៀតហើយ ជាមួយ Yamaha SMAX 2015 កាន់តែទំនើប ប្លែក និង​ទាន់សម័យ សម្រាប់យុវវ័យសម័យថ្មី

យានយន្ដ៖ សម្របខ្លួនទៅនិងបម្រែបម្រួល មជ្ឍដ្ឋានទីផ្សារកាន់តែមានការកើនឡើងខ្លាំងលើ ប្រភេទម៉ូតួ​ប្រើ​​លេខអូតួ ក្រុមហ៊ុនផលិតម៉ូតួ Yamaha ក៏កាន់តែបន្ថែមល្បឿននៃការផលិត ក៏មិនអន់ដែរ យ៉ាង​ណា​​មិញ​ខណៈពេលនេះ ក្រុមហ៊ុន សូមបញ្ជាក់ ទៅដល់ប្រិយមិត្ដយុវវ័យថា ក្រុមហ៊ុនបានសម្រេចស្នា​ដៃស៊េរីថ្មីមួយ​ទៀតហើយ នោះគឺ Yamaha SMAX ២០១៥ ។ 

Yamaha SMAX ២០១៥ គឺជាស៊េរីថ្មីរបស់ក្រុមហ៊ុន Yamaha ដែលត្រូវបានផ្ដល់នូវទំនុកចិត្ដយ៉ាងរឹងមាំ​បំផុត ពីក្រុមហ៊ុន ជាមួយនិងការរចនាម៉ូត ប្លែក ទាក់ទាញ ទាន់សម័យ និង សាកសមបំផុតសម្រាប់​យុវ​វ័យ ជឿនលឿន ពេញនិយមក្នុងសង្គមម៉ូតូប្រើលេខអូតូ។ 

ភ្ជាប់មកជាមួយនិងរូបសម្បត្ដិដ៏ទាក់ទាញបែបនេះ ក្រុមហ៊ុន មិនបានភ្លេចឡើយ ពីសមាសភាពគុណ​ប្រយោជន៍ដែល Yamaha SMAX បានបំពាក់មកជាមួយ ។ គឺថា Yamaha SMAX ស៊េរី ២០១៥ នេះ ​ត្រូវបានលាតត្រដាងមកថា ប្រើប្រាស់កម្លាំងម៉ាស៊ីន ១៥៥ សេសេ ស៊ឺប៉ាប់ ៤ ដើម ដំណាក់កាលប៊ីស្ដុង ៤ តង់ ជួយជម្រុងថាមពលម៉ាស៊ីន ឲ្យកាន់តែមានសន្ទុះ ដែលអាចរត់បានល្បឿនលឿនបំផុតដល់ទៅ ៩០ គ.ម/ម៉ោង ។ ចំណែកខាងក្រៅ  Yamaha SMAX ប្រើស៊ឺម៉ាំងមួយដើម ប្រើបូមចំណា្ដលតួ ប្រើភ្លើង LED ប្រភេទទម្រង់ដូចឡាស៊ែ និង ប្រើហ្វ្រាំងប្រេងមុខក្រោយ ។ លក្ខណៈសម្បត្ដិនៃការផ្ទុកបាន Yamaha SMAX អាចផ្ទុកបានចំនួនជាមធ្យម ២ នាក់ ក្រោមកែបអង្គុយមានចន្លោះធំទូលាយ អាចដាក់បានមួក​សុវត្ថិភាព មួយនិង របស់ផ្សេងៗ ខ្លះទៀត ។ សម្រាប់តម្លៃលក់វិញ គឺ ៣៦៩០ ដុល្លារ ។ 





ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: Vehicle Yamaha SMAX