ព័ត៌មានអន្តរជាតិ ៖ អាកាសយានដ្ឋានអន្តរជាតិ Heathrow ភាគខាងលិច ទីក្រុងឡុងដ៍ ប្រទេស អង់ គ្លេស បានចាប់ផ្តើមយុទ្ធនាការ តាម ដានយ៉ាងម៉ត់ចត់ ទៅលើក្រុមមនុស្សជាអ្នកធ្វើដំណើរ នៅតាម ច្រកចេញចូល យន្តហោះ ដែលបានធ្វើដំណើរចូល ចក្រភពអង់គ្លេស ពីបណ្តាប្រទេស ប្រ ឈម ខ្លាំង និងហានិភ័យខ្លាំងជម្ងឺ Ebola នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។
រដ្ឋលេខាធិការ សុខាភិបាល មានការគូសបញ្ជាក់អោយដឹងថា ករណីចម្លងវីរុស Ebola ត្រូវបានគេរំពឹង ទុកថាអាចនឹងចូលដល់ទីដី ចក្រភពអង់គ្លេស មុនពេលមកដល់នៃកម្មវិធីបុណ្យ នូអែល ។ គួរបញ្ជាក់ ថា យុទ្ធនាការ តាមដានយ៉ាងយកចិត្តទុកដាក់ ដោយមានការស្កេនផងនោះ ( Screening ) ដើម្បីរក អោយឃើញថា ក្រុមអ្នកដំណើរ មានផ្ទុកវីរុស Ebola ឬក៏អត់ នឹងត្រូវធ្វើឡើង នូវ ចក្រទី ១ មុននឹងធ្វើ ការពង្រឹកយុទ្ធនាការទៅបណ្តាចក្រផ្សេងៗទៀត ក៏ដូចជា អាកាសយានដ្ឋានផ្សេងៗទៀត រួម មានដូច ជា ៖ Gatwick និង Eurostar ។
គួរបញ្ជាក់ថា គ្រាន់តែនៅក្នុងអំឡុងខែ កញ្ញា កន្លងទៅនេះ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរប្រមាណ ជាង ១០០០ នាក់ បានមកដល់ទឹកដី ចក្រភពអង់គ្លេស ដោយ ធ្វើដំណើរ ចាកចេញពីបណ្តាប្រទេស ផ្ទុះឡើងនូវមេរោគ Ebola ភាគខាងលិច នៃទ្វីបអាហ្រ្វិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី