CamNews

ព័ត៌មានអន្តរជាតិ 

រញ្ជួយភ្នំ សម្លាប់ សិស្សសាលាបឋម ច្រើននាក់ និងគ្រូបង្រៀន ផ្ទុះក្តីអាណិត អាសូរ ទូទាំងប្រទេស

ព័ត៌មានអន្តរជាតិ ​៖ រដ្ឋមន្រ្តីក្រសួងអប់រំ ធ្វើសេចក្តីថ្លែងការណ៍ កាលពីល្ងាចថ្ងៃអាទិត្យនេះ​អោយដឹង ថា សាកសពសិស្ស ៥ នាក់ ក្នុងនោះ រួមមាន សពគ្រូបង្រៀនម្នាក់ផ្សេងទៀត ពី សាលាបឋមសិក្សា Tanjong Katong Primary School ក៏ដូចជា សពមគ្គុទេស ទេសចរណ៍​  ជន ជាតិ សឹង្ហបុរី ម្នាក់ទៀត នឹងធ្វើមាតុភូមិនិវត្ត មកកាន់ ប្រទេសសឹង្ហបុរី វិញ តាមរយៈយន្តហោះ   ទ័ព អាកាស សឹង្ហបុរី C-130 Republic of Singapore Airforce (RSAF) ។


ទន្ទឹមនឹងគ្នានេះដែរ ការស្រាវជ្រាវរុករក សិស្សឈ្មោះ  Navdeep Singh Jaryal S/O Raj Kumar និង លោកគ្រូម្នាក់ឈ្មោះ Mohammad Ghazi Bin Mohamed  កំពុង  តែបន្តស្រាវជ្រាវ រក យ៉ាងសស្រាក់ សស្រាំនៅឡើយ ។ ថ្លែង  នៅក្នុងសន្និសិទសារព័ត៌មាន នារសៀល  ថ្ងៃអាទិត្យ រដ្ឋមន្រ្តី នាយកដ្ឋាន ទេសចរណ៍ វប្បធម៌  និង  បរិស្ថាន ស្រុក   Sabah រដ្ឋ Selangor ប្រទេស​   ម៉ាឡេស៊ី  លោក Masidi Manjun អោយដឹងថា សាកសពមនុស្ស ៣ នាក់ ត្រូវបាននាំចុះពីភ្នំ តាមរយៈ  ជើងហោះហើរ ឧទ្ធម្ភា គចក្រ ក្នុងនោះ សពមនុស្ស ២ នាក់ កំពុងតែមានវត្តមាននៅឡើយ នៅលើភ្នំ ។


គួរបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំងអស់ ក៏ដូចជា ជនរងគ្រោះ គឺ ជា  សមាជិកនៃក្រុម ក្មេងៗទាំង ២៤ នាក់ ក៏ដូចជា គ្រូ ៨ នាក់ ពីប្រទេស សឹង្ហបុរី ដែលបានធ្វើដំណើរកំសាន្ត ដើរឡើងភ្នំ តាមបណ្តោយផ្លូវឡើងភ្នំ មានឈ្មោះថា "Walk the Torq" នៅព្រឹកព្រលឹមថ្ងៃសុក្រ ម៉ោង ៤ និង ៣០ នាទីទាបភ្លឺ ។ សមាជិកសរុប នៃក្រុមក្មេងៗ ត្រូវបានបែងចែក ជា ៥ ក្រុម ក្នុង នោះ ពួកគេបានមាន វត្តមាននៅទីចាប់ផ្តើមនៅម៉ោង ៦ និង ៤៥ នាទីព្រឹក ខណៈចាប់ផ្តើមធ្វើការឡើងភ្នំ នៅម៉ោង ៧ និង ០០ នាទី ។ ក្នុងរយៈពេលដ៏ខ្លី ពោលនៅម៉ោង ៧ និង ១៥ នាទី ក៏   មាន ហេតុការណ៍ គ្រោះអាក្រក់ បានកើតមានឡើង ពោល គ្រោះធម្មជាតិ រញ្ជួយដី ស្រុក  Sabah    ផ្ទាល់ តែម្តង ដែលបានបណ្តាល អោយមានការរអិលបាក់ដី ក៏ដូចជា រអិលថ្មភ្នំ សម្លាប់ មនុស្សច្រើននាក់ ជាក្រុមសិស្សសាលាតូចៗ និងជាគ្រូបង្រៀន ក៏ដូចជា មគ្គុទេស ទេសចរណ៍ ពី​  ប្រទេស  សឹង្ហបុរី  ។​ ទង់ជាតិ ប្រទេស សឹង្ហបុរី នៅក្នុងប្រទេស ត្រូវបានគេមើលឃើញថា ហូតត្រឹម ពាក់ កណ្តាលដង ស្របពេលដែល រដ្ឋាភិបាល ប្រទេសនេះ ប្រកាសជាផ្លូវការ ថ្ងៃទី ៨ មិថុនា គឺជា    ថ្ងៃ កាន់ទុក្ខ ក៏ដូចជា គោរពវិញ្ញាណក្ខ័ន្ធជនរង គ្រោះ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand CNA Rohingya