CamNews

ព័ត៌មានអន្តរជាតិ 

ឆាបឆេះម៉ត់រថយន្តទំនើប ៤ គ្រឿង តែបែរជារក ម្ចាស់មិនឃើញ សង្ស័យនាំ ចូលខុសច្បាប់

អន្តរជាតិ   ៖  ក្រុមមន្រ្តីប៉ូលីសរបស់ប្រទេសថៃ  ក៏កំពុងតែតាមរកម្ចាស់ឡានទំនើបទាំង ៤
គ្រឿង ដែលបានឆាបឆេះម៉ត់ កាលពីថ្ងៃពុធកន្លងទៅនៅក្នុងស្រុក Nakhon Ratchasima's
Pak Chong អំឡុងពេលនៃការមានការដឹកជញ្ជូនតាមរថយន្តដឹកទំនិញធន់ធំមួយគ្រឿង។
មកទល់នឹងពេលនេះ   គ្មាននរណាម្នាក់  បានចេញមុខមកអះអាងថាខ្លួន  ជាម្ចាស់រថយន្ត
ទំនើបទាំង ៤  គ្រឿងនោះនៅឡើយទេ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេ
ហទំព័រសារព័ត៌មានបរទេស  អាស៊ីវ័ន  ដែលទើបតែបាន  ធ្វើការចេញផ្សាយកាលពីប៉ុន្មាន
ម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា    រថយន្តទំនើប  ៦  គ្រឿងត្រូវបានដឹកជញ្ជូន​  តែដោយឡែក អំឡុង
ពេលនៃការកើតមានឡើងនូវការឆាបឆេះមិនដឹងមូលហេតុមួយនេះ បានធ្វើអោយរថយន្ត
ទំនើប ៤ គ្រឿង ដែលនៅក្នុងនោះ រួមមានដូចជា ៖ Lamborghini, a Bentley,   BMW និង
a Mercedes-Benz  ដែលរថយន្តទំនើបទាំង ៤ គ្រឿងនេះ   បើតាមការអះអាង សរុបទាំង
អស់វាមានតម្លៃដល់ទៅ ១០០ លានបាត។

លើសពីនេះ    ប្រភពសារព័ត៌មានដដែល  ក៏បានបន្ថែមអោយដឹងផងដែរថា  មកទល់នឹង
ពេលនេះ  យុទ្ធនាការតាមដានស៊ើបអង្កេត  ក៏កំពុងចេញប្រតិបត្តិការរបស់ខ្លួន  ដោយធ្វើ
ការស្រាវជ្រាវអោយដឹងថាតើ រថយន្តទាំងអស់នេះ គឺជាការនាំចូលខុសច្បាប់ ឬក៏រថយន្ត
គេចពន្ធ  ។  ក្រុមមន្រ្តីប៉ូលីសជឿថា  រថយន្តទាំងនេះ  គឺជាម្ចាស់កម្មសិទ្ធិរបស់បុគ្គលអ្នក
មានទ្រព្យសម្បត្តិស្តុក នាភាគខាងកើតឆៀងខាងជើង ប្រទេសថៃ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ  បើយោងតាមសម្តីលោកអគ្គមេបញ្ជាការថៃ Pol Col
Panu Bunarasiri បានគូសបញ្ជាក់អោយដឹងថា  ក្រុមហ៊ុន A-ngoon Jeungsaengmanee
Co Ltd ដែលមានការិយាល័យក្នុងទីក្រុងបាងកក ជាអ្នកទទួលបន្ទុកក្នុងការដឹកជញ្ជូនរថ
យន្តទំនើបទាំងនេះ  ទៅកាន់ស្ថានីយប្រេងឥន្ទនៈមួយកន្លែង ក្នុងខេត្ត Si Sa Ket  ។ ក្រុម
មន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ដើម្បីរកតំរុយ អាចកំណត់បាននូវមុខ
សញ្ញានៃការឆាបឆេះ ដោយគ្មានមូលហេតុមួយនេះ។

ដោយឡែក   ក៏មានការចូលរួមសហការពីមន្រ្តីជំនាញខាងរថយន្តទំនើបផងដែរ ដោយធ្វើ
ការវិភាគទៅលើរថយន្តទាំងនេះថាតើវាគឺជាការនាំចូលខុសច្បាប់ឬក៏យ៉ាងណា? មិនត្រឹម
តែប៉ុណ្ណោះ នាយកដ្ឋានប្រាក់ចំណូលជាតិឯណោះវិញ ក៏បានធ្វើការតាមដានស៊ើបអង្កេត
របស់ខ្លួន ដើម្បីឈានទៅកំណត់ម្ចាស់រថយន្តទំនើបទាំងនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic