CamNews

ព័ត៌មានអន្តរជាតិ 

អាជ្ញាធរ ថៃ ប្រតិកម្ម ពាក្យចចាមអារ៉ាម "ហាមដាច់ខាត លេងបាញ់ទឹក អំឡុងបុណ្យចូលឆ្នាំ សង្គ្រាន"

ព័ត៌មានអន្តរជាតិ ៖ ក្រសួងទេសចរណ៍ ប្រទេសថៃ    បាន ចេញមុខបដិសេធទៅនឹងរបាយការណ៍ ដែលបានលើកឡើងឲ្យដឹងថា រដ្ឋាភិបាលថៃ បានចេញ   សេចក្តីប្រកាសព្រមាន ហាមមិនឲ្យមាន ការលេងទឹក (បាញ់ទឹក ឬបាចទឹក) អំឡុងពេលបុណ្យចូលឆ្នាំ សង្គ្រាន ។


ប្រជាប្រិយភាពនៃការលេងទឹក គឺជាអត្តសញ្ញាណនៃកម្មវិធិបុណ្យចូលឆ្នាំ សង្គ្រានរប់សប្រទេសថៃ ដែលជាទូទៅ មានការពេញនិយមខ្លាំង លេងនៅថ្ងៃបុណ្យចូលឆ្នាំ  ទី១៣ ទី១៤ និងទី១៥ខែមេសា គូសបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី អំឡុងថ្ងៃអង្គារ  កន្លង ទៅនេះ រដ្ឋមន្រ្តីផ្លូវការប្រទេសថៃ ដែលមានឈ្មោះថា Kobkarn Wattanavrangkul ឲ្យដឹងថា ក្រសួងទេសចរណួ ក្រសួងកសិកម្ម និង ក្រសួងមហាផ្ទៃកំពុងតែធ្វើការសិក្សារួមគ្នាមួយ ឈានទៅ រកដំណោះស្រាយឆ្លើយតប ទៅនឹងវិបត្តិ កង្វះខាតទឹកប្រើប្រាស់នាពេលខាងមុខនេះ។

មន្រ្តីជាន់ខ្ពស់  ប្រទេស  ថៃ Kobkarn បន្តឲ្យ   ដឹងថា បច្ចុប្បន្នភាព អាជ្ញាធរកំពុងតែរង់ចាំព័ត៌មាន លម្អិតស្តីពី ការរក្សាទុកទឹកនៅទូទាំងប្រទេសថៃ ពីនាយកដ្ឋានពាក់ព័ន្ធ មុននឹងសម្រេចចាត់វិធាន ការផ្លូវការណាមួយ ។ ព័ត៌មានស្តីពីការបម្រុងទឹកទុក  គឺជាកត្តាដ៏សំខាន់បំផុត សម្រាប់រដ្ឋាភិបាល ធ្វើសេចក្តីសម្រេចចិត្ត ទៅលើការប្រើប្រាស់ទឹក អំឡុងបុណ្យចូលឆ្នាំ សង្គ្រាន  នៅប្រទេសថៃ។ ជា ការពិតកន្លងមកនេះ ធ្លាប់មានរបាយការណ៍ លើកឡើងឲ្យដឹងថា   មាន  ការហាមដាច់ខាតមិនឲ្យ លេងទឹក អំឡុងបុណ្យចូលឆ្នាំសង្គ្រាននៅក្នុងប្រទេសថៃ តែនៅពេលនេះ ជាការស្រាយបំភ្លឺឲ្យជាក់ ច្បាស់និងអស់មន្ទិល អាជ្ញាធរថៃឲ្យដឹងថា គ្មានការហាមឃាត់ មិនឲ្យ  លេងទឹកអីនោះទេ គ្រាន់តែ ទទូចក៏ដូចជាស្នើឲ្យប្រជាពលរដ្ឋថៃ ចេះសន្សំសំចៃទឹក ក៏ដូចជាលេងទូក ក្នុងរូបភាពមួយតូចជាង ឆ្នាំមុនដោយហេតុផលតែមួយគត់នោះគឺ វិបត្តិគ្រោះរាំងស្ងួតនៅប្រទេស ដែលនាំឲ្យមានកង្វះខាត ទឹកក្នុងការប្រើប្រាស់ អំឡុង និងក្រោយពេលបុណ្យសង្គ្រាន  មុនពេលរដូវវស្សាមកដល់ យឺតយ៉ាវ ជាឆ្នាំមុនៗ៕

-អាន ៖ "អាសន្ននៅថៃ" ២៨ខេត្ត រួមទាំងក្រុងបាងកក ប្រឈមជួបវិបត្តិធំ អំឡុង បុណ្យចូលឆ្នាំ "សង្គ្រាន"

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ បាងកកប៉ុស្តិ៍


Tags: Int news Breaking news Thai Bangkok Tridsadee Por Sahawong