CamNews

ជីវិត និងការងារ 

ទីក្រុងស្រស់ស្អាតទាំង ៦ ដែលមិនមែនជា ទីក្រុងរបស់លោក ខាងលិច

ប្រទេសជាច្រើនដែលត្រូវបានគេដឹងថាជាប្រទេសដែលអភិវឌ្ឍ គឺសុទ្ធសឹងតែជាប្រទេសដែលនៅ
លោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង។

តែបើក្រលេកមកមើលប្រទេសដែលនៅអាស៊ី វិញនោះអ្នកមុខជាបានឃើញថាមានប្រទេសជាច្រើន
ដែលបានរីកចំរើនមិនចាញ់ប្រទេសលោកខាងលិចនោះទេ ក្នុងនោះយើងមានទីក្រុងចំនួន ៦ យកមក
ជូនលោកអ្នកបានដឹងថាកំពុងតែព្យាយាមដេញជើងលោកខាងលិចហើយ៕

១. តូក្យូ ជប៉ុន

ប្រទេសជប៉ុននរណាក៏បានដឹងដែរថាជាទីកន្លែងដែលគ្រោះថ្នាក់បំផុតក្នុងការរស់នៅដោយសារតែ
គ្រោះធម្មជាតិដែលមិនអាចបំបែកបាន ប៉ុន្តែសម្រាប់ជាតិសាសន៍មួយនេះគឺជាជាតិសាសន៍មួយដែល
មានគំនិតឆ្លាត និងចេះឆ្នៃប្រឌិតយ៉ាងខ្លាំង៕

២. ប៉េកាំង ចិន

គេច្រើនថាប្រទេសចិនគឺជាប្រទេសរបស់អ្នកមាន ព្រោះអ្នកមាននៅតែមាន អ្នកក្រនៅតែក្រ ហើយវា
គឺជារឿងធម្មតានោះទេ តែយ៉ាងណាការផ្លាស់ប្ដូរមុខមាត់នៃទីក្រុង ប៉េកាំង គឺចាប់ផ្ដើមតាំងពីឆ្នាំ ២០០៨
ដែលធ្វើឱ្យទីក្រុងមួយនេះបានក្លាយជាទីក្រុងមួយដែលទំនើបមិនចាញ់លោកខាងលិច និងអ៊ឺរ៉ុបប៉ុន្មាន
នោះទេ។

៣. សៀងហៃ ចិន

វាមិនមែនជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលទីក្រុងសៀងហៃគឺជាទីក្រុងមួយដែលមានទំនើបកម្ម
ខ្លាំងនោះព្រោះទីក្រុងនេះគឺនៅជាប់សមុទ្ទដែលធ្លាប់ត្រូវបានគេដាក់អាណានិគមន៍មករាប់រយឆ្នាំមក
ហើយ។

៤. ហុង កុង ចិន

នេះក៏មិនខុសពីទីក្រុង សៀងហៃ ប៉ុន្មានដែរ ព្រោះទីក្រុងនេះជាទីក្រុងច្រកអន្តរជាតិមួយទាំងពាណិជ្ជ
កម្ម និងទេសចរណ៍។

៥. សេអ៊ូល កូរ៉េ

ទីក្រុង សេអ៊ូល ប្រទេសកូរ៉េ កំពុងតែរីកលូតលាសជាលំដាប់ ដោយសារតែកំណើននៃពាណិជ្ជករបាន
ដាក់ទុនជាមួយប្រទេសកូរ៉េ ហើយបានជ្រើសរើសទីក្រុងនេះជាទីតាំងនៃការផ្លាស់ប្ដូរទំនិញ។

៦. ឌូបៃ សហព័ន្ធអារ៉ាប់រួម

មិនមែនសំដៅតែអាស៊ី នោះទេនៅអារ៉ាប់ ទ្វីបអាព្រិចឯនោះវិញក៏មិនណយប៉ុន្មានដែរ តែបើគិតៗទៅ
ឌូបៃ ទើបសាកសមជាឋានសួគ៌លោកីពិតប្រាកដ៕

ដោយ៖ ផានិត
ប្រភពពី៖ lifestyle 


Tags: lifestyle knowledge