CamNews

សុខភាព 

កំពូលផ្លែឈើធម្មជាតិ ជួយឱ្យស្បែកមុខសម៉ដ្ឋ តឹងណែន ភ្លឺរលោង បានយ៉ាងឆាប់រហ័ស

សុភាពនារីទាំងឡាយ តែងតែប្រាថ្នាចង់បាននូវស្បែកសម៉ដ្ឋ  ភ្លឺរលោង តឹងណែន  ដោយធម្មជាតិ
ព្រោះថា ស្បែកគឺជាផ្នែកមួយដ៏ទាក់ទាញបំផុត នៃសម្រស់ដីស្រស់ផូរផង់របស់ស្រ្តីគ្រប់រូប។ ដូច្នេះ 
ថ្ងៃនេះ យើងសូមណែនាំលោកអ្នក ជាពិសេសសុភាពស្រ្តីទំាងអស់នូវអាហារមួយចំនួន ដែលអាច
ជួយឱ្យស្បែកមានសុខភាពល្អ សម៉ដ្ឋ ភ្លឺរលោង និងតឹងណែនដោយធម្មជាតិមិនប៉ះពាល់សុខភាព
និងចំណាយប្រាក់តិច។

វិធីទី១៖ សូមទទួលផ្លែស្ទូប័ររី  ធ្វើជារបបអាហារប្រចាំថ្ងៃ  នឹងជួយឱ្យស្បែកសម៉ដ្ឋ  និង ភ្លឺរលោង
ពីព្រោះ នៅក្នុងផ្លែស្ទូប័ររី មានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនស៊ី ដែលមានតួនាទី ព្យាបាលកំចាត់
កោសិកាស្បែកខូច ឱ្យដុះលូតលាស់មកវិញបានយ៉ាងឆាប់រហ័ស។

វិធីទី២៖ សូមយកផ្លែស្ទូប័ររី  ក្រឡុកឱ្យម៉ដ្ឋ ឬ ក្រឡុកលាយមួយនឹងផ្លែ raspberries និងផ្លែប្លូប័ររី
រួចផឹកវា ជាការស្រេច។

មួយវិញទៀត លោកអ្នក ឬមិត្តស្រ្តីទំាងអស់   អាចយកទឹកដោះគោះជូរ  លាយជាមួយនឹងទឹកឃ្មុំ
កន្លះស្រាបព្រាបាយ កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកមុខ ទុករយៈពេល ៨នាទី រួចលាង
សម្អាតទឹកចេញ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ health 


Tags: health,  Foods for Healthy Skin