កាលពីប៉ុន្មានថ្ងៃមុននេះ ទំព័រ Radar Online បានបង្ហើបឱ្យដឹងពីមូលហេតុពិតប្រាកដនៃការ
បែកបាក់របស់ Harry Styles និង Taylor Swift ។ Radar Online សរសេរថា Harry Styles
ពិតជាមានការហត់នឿយ ដោយសារតែភាពមិនមានអារម្មណ៍របស់ កំពូលតារាចម្រៀងស្រុក
ស្រែរូបនេះ។ Taylor Swift តែងតែគិតច្រើនអំពីអាជីព និងគម្រោងការងាររបស់ខ្លួន ដែលនាំ
ឱ្យសកម្មភាព "លើគ្រែ" របស់នាង មិនបានល្អ។

ប្រភពនៅលើទំព័រ Radar Online និយាយថា ៖ "Taylor មិនយកចិត្តទុកដាក់ចំពោះរឿងផ្លូវ
ភេទ។ នាងមិនចូលចិត្តរឿងនេះ។ ចំណែក Harry វិញ បើទោះជានៅក្មេង តែគាត់ក៏ធ្លាប់បាន
ឡើងគ្រែជាមួយនារីជាច្រើនដែលមានវ័យច្រើនជាងគាត់។ នោះមិនមែនជារឿងអាថ៌កំបាំង
នោះទេ គាត់រស់ដើម្បីខ្លួនឯង"។
រីឯ Taylor វិញ គឺចេះតែគិតអំពីការងារ និងកិត្តិយសតែប៉ុណ្ណោះ។ នាងមិនបានយកចិត្តទុក
ដាក់លើ Harry ដូចការរំពឹងទុកនោះឡើយ។ Harry ធ្លាប់និយាយថា Taylor ជាមនុស្សសោះ
អង្គើយ ហើយរឿងលើគ្រែរបស់អ្នកទាំងពីរ ក៏មិនស៊ីចង្វាក់គ្នា"។

ប្រភពខាងលើបន្ដថា ៖ "Taylor ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសជាច្រើន កាលពីមុន
នេះ។ នាងព្រួយបារម្ភ ខ្លាចអ្នករាល់គ្នានិយាយថា ខ្លួនជានារីមិនល្អ ដូច្នេះរឿងសិច នាងដូចជា
មានការតឹងរឹងខ្លាំងណាស់។ Taylor តែងចង់រក្សាខ្លួនឱ្យមានភាពល្អស្អាត ព្រមទាំងធ្វើខ្លួនដូចជា
ស្រ្ដីវ័យចំណាស់។ ប៉ុន្ដែគេមិនយល់ថា ហេតុអ្វី កិត្តិយសរបស់ Taylor ក្នុងចិត្តអ្នករាល់គ្នា ហាក់
ដូចមានការអន់ថយបែបនេះ"៕
ដោយ ៖ សីហា
ប្រភព ៖ k14