ញ៉ូយ៉ក ៖ បើតាមប្រភពសារព័ត៌មានបានអោយដឹងថា បើសិនណា ប្រជាជនណាមួយ
មានសកម្មភាពក្នុងការធ្វើលំហាត់បានតិចតួច នោះពួកគេនឹងប្រឈមនិងហានិភ័យខ្ពស់
ក្នុងការកើតជម្ងឺទឹកនោមផ្អែម ផ្ទុយពីអ្នកដែលបានធ្វើលំហាត់ប្រាណជាប្រចាំ ដែលពួក
មានឱកាសតិចតួចបំផុតក្នុងការកើតជម្ងឺទឹកនោមផ្អែម។
ការសិក្សាស្រាវជ្រាវថ្មីនេះ ត្រូវបានគេបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីសុខភាពមួយដែលមាន
ឈ្មោះថា Diabetes Care ហើយបានបញ្ជាក់យ៉ាងច្បាស់ពីអ្នកជំនាញស្តីពីបញ្ហាសុខភាព ដោយ
បានផ្តល់ជាដំបូន្មានថា មនុស្សគ្រប់រូបទាំងអស់ ត្រូវធ្វើលំហាត់ប្រាណអោយបានជាប្រចាំ ទោះ
បី ការធ្វើលំហាត់ប្រាណទាំងនោះមិនបានយូរក្តី តែត្រូវបា្រកដថាលោក អ្នក បានធ្វើវាជាប្រចាំ
ដែលវាជាអត្ថប្រយោជន៍មួយខ្ពស់ ចំពោះសុខភាពរបស់លោកអ្នក ជាពិសេសវាអាចជួយកាត់
បន្ថយអត្រាកើតជម្ងឺទឹកនោមផ្អែមបានទៀតផង។
លើសពីនេះទៅទៀត បើយោងតាមសម្តីអ្នកជំនាញការ ដែលមកពី មជ្ឈមណ្ឌលសិក្សាស្រាវ
ជ្រាវPennington Biomedical នារដ្ឋ Louisiana សហរដ្ឋអាមេរិកបានអោយដឹងថា ដើម្បីការការ
ពារសុខភាពរបស់លោកអ្នក អោយមានសុខភាពល្អនោះ លោកអ្នកត្រូវធ្វើលំហាត់ប្រាណតាមចំ
ណង់ចំណូលចិត្តរៀងៗខ្លួន តែប្រសិនណា បើលោកអ្នកមិនបានធ្វើលំហាត់ប្រាណ តាមបច្ចេក
ទេសនោះទេ លោកអ្នកក៏អាចធ្វើការដើរយ៉ាងហោចណាស់អោយបាន 10,000 ជំហានក្នុងមួយ
ថ្ងៃ ដែលវានឹងផ្តល់ជាអត្ថប្រយោជន៍ដ៏ល្អចំពោះសុខភាពរាងកាយរបស់លោកអ្នក។
គួរបញ្ចាក់ផងដែរថា ក្រោយពីមានការវាស់ស្ទង់មតិ ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវទៅលើប្រជា
ជន ជាង 2000 នាក់ដែលបានមកពីរដ្ឋ Arizona រដ្ឋ Oklahoma និង រដ្ឋ Dakota បានអោយដឹងថា
អ្នកដែលប្រឈមនឹងអាចកើតមានជម្ងឺទឹកនោមផ្អែមបាន គឺនៅក្នុងចំណោមក្រុមមនុស្សដែលមិន
មានការធ្វើលំហាត់ប្រាណបានច្រើន តែផ្ទុយទៅវិញ ចំពោះ ក្រុមមនុស្សដែលបានធ្វើលំហាត់
ប្រាណបានច្រើន និងជាប្រចាំ ពួកគេមានអត្រាទាបក្នុងការកើតជម្ងឺទឹកនោមផ្អែម។
ដូច្នេះ ដើម្បីជាការប្រសើរចំពោះសុខភាពរាងកាយរបស់លោកអ្នក ពោលគឺ ដើម្បីការពារខ្លួនអ្នក
ពីជម្ងឺទឹកនោមផ្អែមបាន បើតាមដំបូន្មានរបស់អ្នកជំនាញ បានណែនាំផងដែរថា លោកអ្នកត្រូវ
បា្រកដ ថាបានធ្វើលំហាត់ប្រាណជាប្រចាំ ទោះបីមិនបានច្រើន ឬ យូរក្តី ក៏ដោយ៕
ដោយ ៖ មង្គល
ប្រភព ៖ yourhealth