ព័ត៌មានអន្តរជាតិ ៖ លោក Darren Wilson ជាប៉ូលិសដែលបានបាញ់ សម្លាប់យុវជនជនជាតិស្បែកខ្មៅ ម្នាក់ ឈ្មោះ Michael Brown អាយុ១៨ឆ្នាំ កាលពីខែសីហាកន្លងទៅបណ្តាលឲ្យមានការតវ៉ាផ្អើលពាស ពេញទីក្រុង និងទូទាំងសហរដ្ឋអាម៉េរិក បានប្រកាសលាលែង ពី តំណែងជាមន្ត្រីប៉ូលិស នៅក្នុងទីក្រុង Ferguson រដ្ឋ Missouri សហរដ្ឋអាម៉េរិកហើយ នេះបើតាមសម្តីមេធាវី របស់លោក ឈ្មោះ Neil Brunt - rager បានបញ្ជាក់ ប្រាប់ព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា។ លោក Darren Wilson បានឲ្យដឹងថា ខ្លួនបានលាលែងពីតំណែង បន្ទាប់ពីស្នងការប៉ូលិសបានប្រាប់គាត់ថានឹងទទួល ការ គំរាម គំ ហែង នូវអំពើហិង្សាបន្តទៀត ប្រសិនបើគាត់នៅតែបន្តការងារ៕
ប្រភព ៖ ដើមអម្ពិល ស៊ីអិនអិន និង ហ្គូហ្គល