CamNews

ប្លែកៗ 

នាំគ្នារៀបការ Nude ច្រើនគូក្នុងពេលតែមួយ

នៅក្នុងទិវានៃក្ដីស្រឡាញ់កន្លងទៅ គូស្នេហ៍ជនជាតិអាមេរិកចំនួន ៩គូ បានសម្រេចចិត្ដ
ស្រាតសំលៀកបំពាក់រៀបការជាមួយគ្នា ដើម្បីបង្កើតជាអនុស្សាវរីយ៍ដ៏អស្ចារ្យមួយក្នុងជីវិត
ដែលមិនអាចបំភ្លេចបាន។

អាពាហ៍ពិពាហ៍បែបនេះនឹងក្លាយជាអនុស្សាវរីយ៍ដ៏អស្ចារ្យមួយក្នុងជីវិត
ដែលមិនអាចបំភ្លេចបាន។


ទំព័រ Jagran កាលពីថ្ងៃទី ១៤ កុម្ភៈបានអោយដឹងថា គូស្នេហ៍ជនជាតិអាមេរិកចំនួន ៩គូ បាន
ធ្វើការពាក់ចិញ្ចៀនអោយគ្នា​ និងផ្ដល់នូវការថើបប្រកប់ដោយភាពរោលរាលនៅក្នុងពិធីរៀប
ការស្រាតជាក្រុមមួយនៅក្បែរឆ្នេរសមុទ្រទេសចរណ៍ Negril កោះ Jamaica ។

ចំពោះ Milly Salas នារីម្នាក់មកពី Bergen រដ្ឋ New Jersey អាមេរិក ការរៀបការដោយស្ថានភាព
អាក្រាតកាយបែបនេះគឺពិតជានាំមកនូវអារម្មណ៍ដ៏អស្ចារ្យ។ Milly Salas ថ្លែងថា ៖ "ពិតជា
អស្ចារ្យណាស់! ខ្ញុំមានអារម្មណ៍ហាក់ដូចជាបានចូលទៅក្នុងរឿងព្រេងបុរាណដូច្នេះដែរ"។

របស់តែមួយគត់ដែលកូនក្រមុំត្រូវយកទៅតាមខ្លួន នោះគឺបាច់ផ្កាពណ៌ ស
និងស្បៃគ្របក្បាល។

Zein Issa-Nakash អគ្គនាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Hedonism បានអោយដឹងថា គំនិត
នៃការបង្កើតព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ជាក្រុម នៅក្នុងទិវានៃក្ដីស្រឡាញ់ដែលមានភ្ជាប់
សេវាកម្មស្នាក់នៅ ៤យប់ដោយឥតគិតថ្លៃរបស់ក្រុមហ៊ុននាង បានទាក់ទាញគូស្នេហាមកពី
អាមេរិក និងកាណាដាប្រមាណជាជាង ១០០គូ។ ប៉ុន្ដែ មានតែ ១០គូប៉ុណ្ណោះដែលត្រូវបាន
ជ្រើសរើសអោយចូលរួមរៀបការបែបខុសគេនេះ។ ក្នុងចំណោមនោះ មានគូស្នេហាមួយគូ
បានចាកចេញបន្ទាប់ពីបានដឹងថា អាពាហ៍ពិពាហ៍នេះនឹងត្រូវបានថតដោយក្រុមហ៊ុនភាព
យន្ដមួយ។


ពួកគេនាំគ្នាញ៉ាំស៊ាំប៉ាញ និងផ្ដល់ជូនគ្នានូវការថើបដ៏គួរអោយព្រឺរក្បាល

យោងតាម Issa-Nakash អាពាហ៍ពិពាហ៍នៅក្នុងទិវានៃក្ដីស្រឡាញ់នេះគឺជាអាពាហ៍ពិពិពាហ៍
ស្រាតដំបូងគេនៅក្នុងតំបន់លំហែកាយនេះ ចាប់តាំងពីឆ្នាំ ២០០៣។ Issa-Nakash បានថ្លែង
ថា ព្រឹត្តិការណ៍នេះមិនមានប្រតិកម្ម ឬការប្រឆាំងណាមួយពីលោកអាចារ្យ ឬប្រជាជននៅ
លើកោះដូចកាលពីមុននោះទេ។

គួររំឮកថា កាលពីឆ្នាំ ២០១១ នាយករដ្ឋមន្ដ្រី Jamaica និងក្រោយមកគឺរដ្ឋមន្ដ្រីក្រសួងទេស
ចរណ៍ លោក Portia Simpson Miller បានបញ្ចេញយោបល់ថា អាពាហ៍ពិពាហ៍ស្រាតគឺជា
ចំណុចមួយក្នុងចំណោមកត្ដាលេចធ្លោបំផុត ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ច្រើនមក
កាន់កោះមនោរម្យនេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VB

Tags: weddingnudenude girlnude wedding