កាលពីសបា្តហ៍មុន នៅលើដងផ្លូវមួយតំបន់Enfield ភាគខាងជើង London ប្រទេស
អង់គ្លេសមានបុរសម្នាក់ដើរលេងតាមផ្លូវក្នុងសំលៀកបំពាក់"ស្លៀកខ្យល់ដណ្តប់មេឃ"។
បុរសមិនស្គាល់អត្តសញ្ញាណនេះ ហាក់ដូចជាមិនចាប់អារម្មណ៏អ្វីនៅជុំវិញខ្លួនទាំងអស់
គឺគាត់ដើរលេងយ៉ាងរំភើយតែម្តង។
អ្នកធ្វើដំណើរតាមផ្លូវម្នាក់ លោកTim Steven បានឲដឹងថា គាត់បានឃើញទិដ្ឋភាពដ៏យ៉ាប់មើល
នេះនៅពេលគាត់កំពុងតែបើកឡានជាមួយសង្សារ នាងKate កាត់តាមតំបន់Enfield។ តាមការ
ប៉ាន់ស្មានរបស់Tim បុរសម្នាក់នោះមានអាយុប្រហែល40ឆ្នាំ គាត់ប្រហែលេជាកំពុងដើរទៅហាង
មួយដើម្បីរកទិញHot Dog។
Tim Steven និយាយបន្ថែម: “គាត់ធ្វើដំណើរយ៉ាងជឿជាក់នៅលើដងផ្លូវ ទោះជាមិនបាននិយាយអ្វី
ទាំងអស់ ប៉ុន្តែមើលទៅគាត់ដូចជាមានមោទនភាពជាមួយនឹងរូបរាងរបស់គាត់ខ្លាំងណាស់ហើយ។
គាត់មានអាយុប្រហែល40 ឆ្នាំ កំពស់ប្រហែល1m72 និងពាក់តែស្បែកជើងមួយគូតែប៉ុណ្ណោះ” ។
មើលទៅគាត់ដូចជារហើយ ស្រួលខ្លួនណាស់ហើយមើលទៅ!!!