CamNews

ព័ត៌មានអន្តរជាតិ 

កំពូល Hacker របស់ ISIS ត្រូវ US តាមសម្លាប់ដោយជោគជ័យ ក្រោយវាយប្រហារ តាមអាកាស

ព័ត៌មានអន្តរជាតិ ៖ មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក គូសបញ្ជាក់   ថ្ងៃសុក្រ ម្សិលមិញនេះ អោយ ដឹងថា អ្នកជំនាញកុំព្យូទ័រ មកពីក្រុមរដ្ឋអ៊ីស្លាម   ជ្រុលនិយម  ដែល ទទួលរ៉ាប់រង ក្នុងការប្រកាស រើសសមាជិកថ្មី ក៏ដូចជា វាយលុកប្រព័ន្ធកុំព្យូទ័រនោះ ត្រូវបានសម្លាប់ដោយជោគជ័យហើយ តាម រយៈការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិក អំឡុងសប្តាហ៍នេះ ។

ទំនួលខុសត្រូវរបស់លោក គឺកៀងគរសមាជិកថ្មីអោយស្ម័គ្រចិត្តចូលដៃជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយមរបស់ខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ លោកមានទំនួល   ខុស  ត្រូវមួយផ្សេងទៀត នោះគឺ ចេញផ្សាយនូវព័ត៌មានលម្អិត យោធាអាមេរិម បុគ្គលិករដ្ឋា ភិបាលសហរដ្ឋអាមេរិក​ ប្រមាណជាង​១៣០០ នាក់ ទៅដល់ក្រុមណាមួយដែលស្វែង  រក ការប្រើអំពើហឹង្សាងោយផ្ទាល់ ប្រឆាំងនឹង រដ្ឋា ភិបាលសហរដ្ឋអាមេរិក ។

យោងតាមកាសែតសហរដ្ឋអាមេរិក The Hill ចុះផ្សាយអោយដឹងថា មន្រ្តីផ្លូវការ ការពារជាតិសហ រដ្ឋអាមេរិក មានជំនឿជាក់ Hacker ក្រុម ISIS ឈ្មោះ Hussain ក៏  ធ្លាប់  ជាបុគ្គលមួយ ដែលនៅពី ក្រោយការវាយប្រហារ គណនី Youtube និង Twitter នៃបញ្ជាការដ្ឋាន  កណ្តាល សហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះដូចគ្នាដែរ ។ ប្រភពបន្តអោយដឹងថា ​ បុគ្គលរូបនេះ គឺជាបុគ្គលគ្រោះថ្នាក់បំផុត ពីព្រោះគាត់មានសមត្ថភាព បច្ចេកទេសកុំព្យូទ័រ ដ៏កំពូល ខណៈ  មាននិន្នាការខ្ពស់ ចង់តែសម្លាប់ ពលរដ្ឋអាមេរិក ដោយគៀងគរអ្នកឯទៀត មកសម្លាប់ពលរដ្ឋអាមេរិកថែមទៀតផង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington