ថៃ៖ កូនថៃកាត់ចិន និងជនជាតិចិន ជាច្រើន បានចូលរួមគ្នា ប្រារព្ធពិធីដើរលើភ្លើងប្រចាំ
ឆ្នាំ នៅក្នុងថ្ងៃខួបកំណើត ព្រះនាង Guan Yin ដែលជាប្រពៃណីរបស់ប្រជាជនចិននៅក្នុង
ខេត្ត Krabi ប្រទេសថៃ។
នៅក្នុងពិធីនោះ មានស្រ្តីម្នាក់ស្លៀកពាក់ពណ៌ស តំណាងឱ្យព្រះនាង Guan Yin ត្រូវដើរ
ជុំវិញភ្លើង និងបរិភោគអាហារបួសពេញមួយថ្ងៃ។ ចំណែក បុរសៗ ត្រូវដើរលើភ្លើង ទៅ
វិញទៅមក។ ពួកគេ ជឿថា ធ្វើដូចនេះ នឹងអាចនាំឱ្យពួកគេ និងគ្រួសារ មានសំណាងល្អ
គ្មានសត្រូវ និងរកស៊ីមានបាន៕
ដោយ៖ នីតា
ប្រភព៖ bangkokpost