ព័ត៌មានអន្តរជាតិ ៖ តំណាងរាស្រ្តមួយរូប វ័យកណ្តាល វ័យ ៤៧ ឆ្នាំ បានក្លាយជាបេក្ខភាពមួយរូប ដែល ទទួលបានការចាប់អារម្មណ៍ខ្លាំង បំផុត នៅក្នុង បណ្តាញអ៊ិនធើណេត ប្រទេសជប៉ុន បន្ទាប់ពីរូបគាត់ ស្រែកទ្រហ៊ោយំ ដូចកូនក្មេង វិនាទី ដែលគាត់ ព្យា យាមពន្យល់ ពីការប្រើប្រាស់ ដ៏ខ្ជះខ្ជាយរបស់គាត់ ទាក់ទិនទៅនឹង មូលនិធិសាធារណៈ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌ មានសឹង្ហបុរី Channelnewsasia ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ កន្លងទៅនេះ កម្មវិធីជជែកវែកញែក និងពិភាក្សា បានធ្វើការចាក់ផ្សាយ នូវ សន្និសិទកាសែតដែលជាវិនាទីមួយ បញ្ជាក់ ស្តែងអោយឃើញ លោក Ryutaro Nonomura ស្រែកទ្រ ហ៊ោយំ បង្ហូរទឹកភ្នែក និង យកដៃទះទុក ។ ប្រភពបញ្ជាក់ថា លោក Nonomuraកាលពីអំឡុងឆ្នាំ២០១១ កន្លងទៅនេះ បានជាប់ឆ្នោត ជាបេក្ខភាព តំណាងរាស្រ្ត មកពីភាគខាងលិច ប្រទេសជប៉ុន ដោយនៅ ក្នុងនោះ ជាមួយនឹង ការចោទប្រកាន់ ចុងក្រោយនេះ លោកត្រូវបានសង្ស័យថា បានប្រើប្រាស់ ថវិការ ដល់ទៅ ៣០,០០០ យេន មិនត្រឹមត្រូវ ។
បើយោងតាមរបាយការណ៍ សារព័ត៌មានក្នុងស្រុក អោយដឹងថា គាត់បានចំណាយ ថវិការដ៏ច្រើនលើស លប់មួយចំនួន ក្នុងដំណើរកំសាន្ត ១៩៥ លើក របស់គាត់ ទៅកាន់ ៤ កន្លែង ក្នុងមួយ ៗឆ្នាំ រួមមានដូច ជារមណីយដ្ឋាន ទេសចរណ៍ ជាច្រើនកន្លែង ដោយលោក ពិតជាមិនបាន នូវចុងសន្លឹក ស្តីពី វិក័យប័ត្រ ឬ ក៏របាយការណ៍ ស្តីពីការចំណាយអ្វីនោះទេ ។ ផ្ទុយមកវិញ ងាកក្រឡេក ទៅមើល បណ្តាញទំនាក់ទំ នងសង្គមឯណោះវិញ ក្រុមអ្នកនិយមប្រើប្រាស់មួយចំនួន បានបង្ហោះ នូវពាក្យ ឌឺដងមួយចំនួន អោយ ដឹងថា កាលពីរៀននៅសាលាបឋម ខ្ញុំតែងឃើញ ក្មេងៗតូចៗមួយចំនួន តែងតែ ស្រែកទ្រហ៊ោយំ នាវិ នាទីនៃការចោទសួរ ខណៈគេកំពុងបកស្រាយ តែដឹងអីថា នេះកើតទៅលើតំណាងរាស្រ្តទៅវិញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia