CamNews

យល់ដឹង 

Bed Sharing ការដេករួម ឬចែករំលែក គ្រែដេក ជាមួយនឹង ទារក អាចអោយគេ ស្លាប់បាន យ៉ាងងាយ បំផុត

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស   សឹង្ហបុរី  Channelnewsasia ក្រោយពីបានដកស្រង់  សេច ក្តីរាយការណ៍ ពីក្រុមអ្នកស្រាវជ្រាវ សហរដ្ឋអាមេរិក កាលពីថ្ងៃ   ច័ន្ទ​ ដើមសប្តាហ៍ កន្លងទៅនេះ អោយដឹង ថា ការដេករួម ជាមួយនឹងទារកតូច គឺជាកត្តា     ហានិភ័យ  មានការប្រឈមខ្ពស់ជាទីបំផុត ញ៉ាំងអោយ ទារកតូចឈានដល់ការស្លាប់បាត់បង់ជីវិត ។

របាយការណ៍ ចេញផ្សាយនៅលើ ទំព័រទស្សនាវដ្តី Pediatrics អោយដឹងថា   ៦៩  ភាគរយ នៃទារកតូច ដែលបានស្លាប់បាត់បង់ជីវិត គឺបណ្តាលមកពី ការដេករួមជាមួយនឹង ទារកតូច ទើបតែនឹងកើត ពោល ការចែករំលែកគ្រែដេក របស់ទារក ជាមួយនឹង ក្រុមមនុស្សពេញវ័យ ដោយពួកគេ បានដេករួមគ្នា ។

របកគំហើញ ខាងលើនេះ បានបង្ហាញជាក់ស្តែង ដោយយោងតាមការសិក្សាស្រាវជ្រាវ ទៅលើទិន្នន័យ ជារួមពីរដ្ឋាភិបាល ក្នុងចំណោមករណីទារកស្លាប់នៅពេលដេក ដល់ទៅ ៨,២០៧ ករណី មកពី ២៤ រដ្ឋ ទូទាំង     សហរដ្ឋអាមេរិក  ចន្លោះ ឆ្នាំ ២០០៤ និង ២០១២ ដោយនៅក្នុងនោះ​ក្រុមទារកតូច មានអាយុ ចន្លោះ​ ពីថ្ងៃកើត រហូតដល់ ៣ ខែ ចាត់ចូលជាក្រុម ប្រឈមខ្លាំងជាទីបំផុត ខណៈ  ក្រុមទារកតូច មាន អាយុ ចន្លោះពី ៤ ទៅ ១២ ខែ (មួយខួប)  ជាក្រុមប្រឈមទី ពីរ ។ បើតាមការគូសបញ្ជាក់អោយដឹង ករ ណី ការ ដេករួម ដែលចាត់ទុកថា ជាចលករ ដ៏ប្រឈម អាចសម្លាប់ ទារកតូចបាន ត្រូវបានគេពណ៌នា អោយ ដឹង ថាគឺជាការកំណត់ ដោយដាក់ទារកតូច អោយដេករួមជាមួយនឹងក្រុមមនុស្ស ដទៃ ក៏ដូចជា មនុស្ស ពេញវ័យ ដោយនៅក្នុងនោះ     គេបានរកឃើញភួយ ក៏ដូចជា វត្ថុ ឬរបស់របរ របស់សត្វចិញ្ចឹម មកគ្រប ដណ្តប់លើផ្ចិតរបស់ពួកគេ ។

The American Academy of Pediatrics     បាន ធ្វើការណែនាំ អោយដឹងថា គួរណា ទុកដាក់ទារក តូច អោយគេងនៅគ្រែដាច់ដោយឡែក ពីម្តាយឪពុក  ក៏ដូចជា  អ្នកមើលថែ របស់ពួកគេ តែមិននៅឆ្ងាយពី គ្នាប៉ុន្មាននោះទេ  ខណៈ រាល់របស់របរ   មួយចំនួន  ត្រូវដាក់នៅអោយឆ្ងាយពីគេ ដើម្បីជៀសវាង និង  បង្ការអោយបាន នូវគ្រោះថ្នាក់ចៃដន្យណាមួយ   ដូចជា  គ្រោះថ្នាក់ គ្របលើផ្លូវដង្ហើម គ្របផ្ជិត និង ធ្វើ អោយគេឈ្លក់ ដោយយករបស់ទាំងនោះ ទៅជញ្ជក់លេងជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news Breaking news Asia Unt news North korea Washington USA Pentagon