CamNews

ព័ត៌មានអន្តរជាតិ 

អាសន្ន ៖ ពិភពលោក រងការវាយប្រហារ ពីអាច៌ផ្កាយ អត្តឃាត ឬ "ផ្កាយព្រះគ្រោះ" សាហាវបំផុត

ព័ត៌មានអន្តរជាតិ ៖ បេក្ខភាពអ្នកវិទ្យាសាស្រ្តនាំមុខគេ រួមជាមួយនឹង តារាវិទ្យ លោក Brian Coz បានប្រ កាសអាសន្នអោយមានការត្រៀមខ្លួនច្រើនជាងនេះទៀត ក្នុងការការពារ ការវាយប្រហារពីសំណាក់អាច៍ ផ្កាយអត្តឃាត ។

ក្រុមអ្នកវិទ្យាសាស្រ្តល្បីៗឈ្មោះប្រមាណជាង ១០០ នាក់ រួមទាំងតារាវិទូ លោក​   Brian May បានអំពាវ នាវអោយមានការសិក្សាស្រាវជ្រាវ និង តាមដានរុករករួមគ្នា ទៅលើបេក្ខភាព     អាច៌ផ្កាយ ដែលមានវត្ត មាននៅជិតភពផែនដីបំផុត​ដល់ទៅ ១០០,០០០ ក្នុងរយៈពេលមួយទសវត្សចុង  ក្រោយ នេះ​។ ក្រុមអ្នក វិទ្យាសាស្រ្ត បញ្ជាក់អោយដឹងថា ជាការពិត មានអាច៍ផ្កាយ​ ដល់ទៅ រាប់លាន មាន វត្តមាននៅលើគន្លង គោចរ ជាមួយនឹងសក្កានុពលរបស់វា អាចវាយប្រហារភពផែនដី បានយ៉ាងងាយ ក្នុងនោះ ក្នុងចំណោម អាច៍ផ្កាយ​ដល់ទៅរាប់លាន ក្រុមអ្នកវិទ្យាសាស្រ្ត ទើបតែរកឃើញ បានត្រឹមតែ ១០,០០០   អាច៍ផ្កាយតែ ប៉ុណ្ណោះ ។


លោក May អោយដឹងថា កាលដែលយើងបានសិក្សាច្រើនទៅលើផលប៉ះពាល់នៃអាច៍ផ្កាយយើងក៏បាន ដឹងច្បាស់ដូចគ្នា ពីហានិភ័យមនុស្សលោកយើង រស់នៅក្រោមបន្ទាត់មួយ ដ៏មានបញ្ហាប្រឈមខ្លាំងជាទី បំផុត ។ ក្នុងនោះ ក្រុមអ្នកវិទ្យាសាស្រ្តទាំងនេះ ចង់អោយមានការបង្កើតឡើងនូវថ្ងៃ អាច៍ផ្កាយ ឬ Aster- oid Day ដោយអនុម័តចំថ្ងៃទី ៣០ មិថុនា ឆ្នាំក្រោយ ដើម្បីជាការក្រើនរំលឹក ក៏ដូចជាផ្សព្វផ្សានូវផលប៉ះ ពាល់អាច៍ផ្កាយ ឆ្លើយតបទៅនឹងការការពារ ផលប៉ះពាល់ ។

គួររំឮកថា ថ្ងៃមួយ ក្នុងកំឡុងឆ្នាំ ១៩៨០ ព្រៃឈើ នៅតំបន់ Tunguska, Siberiaមានវិសាលភាពដល់ទៅ ៨០០ ម៉ាយការ៉េ រងនូវការបំផ្លាញខ្ទេចគ្មានសល់ ដោយសារតែការវាយប្រហារ អត្តឃាត ពីសំណាក់អាច៍ ផ្កាយយក្ស ។ ក្នុងនោះ អ្នកវិទ្យាសាស្រ្ត មានជំនឿជាក់អោយដឹងថា ផលប៉ះពាល់មួយនេះ បើ  ធៀបទៅ លើតំបន់ទំនើបវិញ អាចបំផ្លាញទីក្រុងមួយ បានយ៉ាងងាយ ។ ជាការពិត បច្ចុប្បន្នភាព ភាព   ក្រើនរំឮក ពាក់ព័ន្ធទៅនឹងផលប៉ះពាល់អាច៍ផ្កាយ  អ្នករាល់គ្នា បានដឹងឮ តិចជាង ១ ភាគរយទៅទៀត ហើយគ្មាន នរណាម្នាក់បានដឹងនោះទេ ថាតើ អាច៍ផ្កាយយក្សធំបន្ទាប់ និងវាយប្រហារ ចំអ្វីអោយពិតប្រាកដនោះ ។

ជាក់ច្បាស់ណាស់ វាពិតជាមានផលប៉ះពាល់ ដែលមិនអាចស្មានដល់ បើសិនណា យើង  មិនបានបង្ការ ទុកមុននោះទេ ។ ភពផែនដី ពិតជាងាយទទួលរងឥទ្ធិពលជាខ្លាំង ដូច្នេះហើយ នេះ     គឺជាអ្វីដែលអាច និយាយបានថា ជាបេសកម្មចាំបាច់ ត្រូវតែធ្វើ ពោលស្វែងរកអាច៍ផ្កាយអោយឃើញ  ជាមុនសិន មុននឹង វាមករកយើង(ផែនដី) ឃើញមុន ។

Ed Lu អ្នកវិទ្យាសាស្រ្តមួយរូប ធ្លាប់បំពេញបេសកម្ម ៣ ដងលើ    លំហអាកាសអោយដឹងថា ៖ ពួកយើង មានបច្ចេកវិទ្យាក្នុងការ ងាករេ នូវផ្កាយព្រះគ្រោះ តាមរយៈ      ឧបករណ៍ kinetic impactors និង gravity tractors ក៏ប៉ុន្តែអាចធ្វើទៅបាន ល្គិកណាយើងបានដឹងពីហានិភ័យនៃផលប៉ះពាល់ និងគន្លងរថរបស់ វា អោយបានយូរជាមុនសិន ។ ឥលូវនេះ ពួកយើងត្រូវតែមានដំណោះស្រាយ ដោយដើរឆ្ពោះទៅមុខជានិច្ច វាគឺជាគ្រោះថ្នាក់ធម្មជាតិ ដែលអ្នករាល់គ្នាបានដឹង ដូច្នេះ យើង  ពិត ជាបានដឹង ពីរបៀបក្នុងការការពារ​ ដូចគ្នាដែរ ។ គួរបញ្ជាក់ថា ព័ត៌មានលម្អិត ស្តីពី សេចក្តីប្រកាស   អាសន្នអាចរកឃើញនៅលើគេហទំព័រ http://www.asteroidday.org/ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Breaking news World news Unt news Hot news London UK