CamNews

តារា 

គង់ ចាន់រដ្ឋា មានទំនាក់ទំនង ស្នេហា ជាមួយបុរស នៅកាណាដា

កាលពីពេលថ្មីៗនេះ ប្រភពមួយចំនួនបាននិយាយថា តារាចម្រៀងស្រីរូបស្រស់ "សម្បូរសាច់"
កញ្ញា គង់ ចាន់រដ្ឋា កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសជនជាតិកាណាដា ដើម
កំណើតខ្មែរ ម្នាក់ ប៉ុន្ដែនាងបានបដិសេធព័ត៌មានខាងលើនេះ។

តារាចម្រៀងស្រីដែលធ្លាប់ត្រូវបានគេរិះគន់ដោយសារតែបង្ហោះរូបថតសិចស៊ី បញ្ចេញអាវក្នុង
កញ្ញា គង់ ចាន់រដ្ឋា បានធ្វើការបដិសេធដោយសម្លេងរអាក់រអួលចំពោះការសង្ស័យដែលថានាង
កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ មានឈ្មោះថា ដាវីដ(David) ដែលបច្ចុប្បន្ន រស់
នៅឯប្រទេស កាណាដា។

បើទោះជាមិនបានទទួលស្គាល់ថា ខ្លួនកំពុងមានស្នេហាជាមួយបុរសម្នាក់នៅឯនាយសមុទ្រដ៏
ដោយ ប៉ុន្ដែ នៅពេលចូលទៅក្នុងទំព័រហ្វេសប៊ុករបស់នាង គេឃើញមានរូបថត និងការសន្ទនា
ជាច្រើន របស់អ្នកទាំងពីរ ក្នុងនោះមានទាំងរូបថតអ្នកទាំងពីរបូញមាត់ រួមនឹងរូបថតស្និទ្ធស្នាល
ជាច្រើនទៀត។

ទោះជាបានបដិសេធចំពោះការសង្ស័យខាងលើ ប៉ុន្ដែ គង់ ចាន់រដ្ឋា ក៏បានបង្ហើបឱ្យដឹងថា បុរស
ដែលនៅក្នុងរូបថតនោះ មានឈ្មោះថា ថាច់ ដាវីដ គឺជាជនជាតិកាណាដា មានដើមកំណើតខ្មែរ
កម្ពុជាក្រោម។ ​អ្នកទាំងពីរតែងទាក់ទងរកគ្នាជាញឹកញាប់ មិនថា នៅលើអ៊ីនធើរណែត ឬតាមរយៈ
ការហៅទូរស័ព្ទ។







ដោយ ៖ សីហា

 


Tags: Kong Chanratha boyfriend Canada